សង្គម

រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមផាកពិន័យអ្នកដែលទុកដាក់ វេចខ្ចប់និងគ្រប់គ្រងសំរាមមិនត្រឹមត្រូវ

រដ្ឋបាលរាជធានីភ្នំពេញបានចេញការព្រមានជាថ្មីម្ដងទៀត ថានឹងផាកពិន័យតាមផ្លូវច្បាប់ចំពោះការគ្រប់គ្រងសំរាម សំណង់រឹង ចំពោះពលរដ្ឋណាដែលមិនអនុវត្ត ការញែក ការវេចខ្ចប់ ការទុកដាក់ ការបញ្ចេញសំរាម និងការបង់ប្រាក់ថ្លៃសេវាប្រមូលសំរាម សំណល់រឹងនៅរាជធានីភ្នំពេញបានត្រឹមត្រូវទេនោះ។ រដ្ឋបាលរាជធានី ព្រមានផងដែរ ចំពោះវិធានការចាំបាច់នានាក្រៅពីផាកពិន័យ រួមមានការឈានដល់ផ្អាកធ្វើអាជីវកម្ម ជាបណ្តោះអាសន្ន ជាដើម។ នេះបើតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។

ការព្រមានជាថ្មី​បែបនេះ ដោយសារតែកន្លងមក ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ និងឯកជន រោងចក សហគ្រាស និងបងប្អូនប្រជាពលរដ្ឋភាគច្រើន បានយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីណែនាំ ប៉ុន្តែក៏នៅមាន មួយចំនួនតូចទៀតនៅមិនទាន់បានយកចិត្តទុកដាក់អនុវត្តនៅឡើយ។ ខាងក្រោមជាសេចក្តីជូនដំណឹងលម្អិតរបស់រដ្ឋបាលរាជធានីភ្នំពេញ៖