ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយក៏គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន១នាក់ដដែល។
សូមជម្រាបថា គិតចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ មានរយៈពេល១២ថ្ងៃហើយ ដែលក្រសួងសុខាភិបាលប្រកាសថា គ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជា។
បើគិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០១នាក់៕