សង្គម

លោកវរសេនីយ៍ឯក សៀ ទីន បង្ហាញនូវមោទកភាព ចំពោះកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានជ័យលាភី ក្នុងការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ!

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤) នៅសាលានាយទាហានសកម្ម (ត្មាតពង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានបង្ហាញនូវមោទកភាពចំពោះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ លើ២វិញ្ញាសារ ហើយក៏ទទួលបានជ័យលាភី ទាំង២វិញ្ញាសារួមមាន ៖
​-វិញ្ញាសាទី១៖ បាញ់អាវុធអាកា៤៧ និងចោលគ្រាប់បែក ទទួលបានចំណាត់ថ្នាក់លេខ២។
-វិញ្ញាសាទី២៖ រុញអូសទាញរថយន្តយោធាទម្ងន់៧តោន ចម្ងាយ ៧០០ម៉ែត្រ ទទួលបានចំណាត់ថ្នាក់លេខ៣៕