អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសពីស្ថានភាព ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦វិចទ័រ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
ក្រសួងការបរទេសឱ្យដឹងថា មានពលរដ្ឋខ្មែរចំនួន១៦០០នាក់ ដែលកំពុងរស់នៅតំបន់រងគ្រោះ ក្នុងខេត្តចំនួន៦ ។ ជាមួយគ្នានេះ និស្សិតខ្មែរសរុប៨នាក់ ត្រូវបានជម្លៀសចេញពីខេត្តដែលកំពុងប្រឈម ទៅកាន់កន្លែងមានសុវត្ថិភាពហើយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអំពាវនាវពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរពនិងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើតឡើងចំថ្ងៃចូលឆ្នាំសកលឆ្នាំ២០២៣ ក្នុងកម្រិត ៧.៦ រិចទ័រ ដែលបង្កជារលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa និងបណ្តាខេត្តក្បែរខាងដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ដែលមានកម្ពស់ទឹកឡើងដល់ ៥ម៉ែត្រ៕