សង្គម

អង្គភាពប្រឆាំងអំពើពុកលួយ​ ឃាត់ខ្លួនអភិបាលក្រុង​កែ​ប និងនាយករដ្ឋបាលម្នាក់​ទៀត

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ម្នាក់ទៀត​ បន្ទាប់ពី​លោកបានបញ្ចប់កិច្ចប្រជុំមួយ​ សង្ស័យ​ពាក់ព័ន្ធ​ករណី​ពុករលួយ​។ ការឃាត់ខ្លួនត្រូវគេប្រាប់ថាបានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី០២ ខែមករាឆ្នាំ២០២៤។

បើតាមការពីលោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋា​នខេត្តកែប​ បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែមករា​ ឆ្នាំ២០២៤ ថា៖​ ជុំវិញករណី​ឃាត់ខ្លួន​អភិបាលក្រុង​កែ​ប និងនាយករដ្ឋបាល​ខាងលេីនេះ​ គឺអាច​ពាក់ព័ន្ធ​ករណី​ពុករលួយ​។

លោកស្នងការ​រងរូបនេះ​ បានបន្ថែមថា​ ករណី​ខាងលើ​នេះ​ គឺ​មន្ត្រី​ ACU បានជិះ​រថយន្ត​ចំនួន​បីគ្រឿង​ មានដូចជា​ រថយន្ត​ហ្វ័ត​ , រថយន្ត​ឡង់គ្រីស័រ​ និងរថយន្ត​ម៉ាស្ដា​ បានចុះទៅឃាត់ខ្លួន​អភិបាលក្រុង​កែ​ប និងនាយករដ្ឋបាលម្នាក់​ទៀត រួចបញ្ជូនខ្លួន​យកមកសាកសួរ​តាមនីតិវិធី៕