សង្គម

អាជ្ញាធរស្រុកបារាយ៍មិនទាន់បង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោងដុះស្លែ របស់លោកម៉ៅ និងតាជួរ

ខេត្តកំពង់ធំ៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកបារសយណ៍ទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។

មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់និងអាបោ៉ង ស្ថិតនៅភូមិស្រឡៅទោង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះម៉ៅ និងឈ្មោះតាជួរ ជាជើងខ្លាំងក្នុងការបើកល្បែងសុីសង ប្រចាំស្រុកបារាយណ៍។

បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំបល្ល្ល័ង្ក នឹងលោកសួង ថេន អធិការស្រុកបារាយណ៍ស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ???

ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់ ឈ្មោះម៉ៅ និងតាជួរ នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។

ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកម៉ៅ និងតាជួរ ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍បល្ល័ង្ក និងលោកសួន ថេនអធិការស្រុកបារាយណ៍ ទើបបើកបនល្បែងបានសុខសាន្ត។

ជុំវិញករណីខាងលើ ពេញចិត្តមេឌា មិនអាចសុំការបំភ្លឺលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំបល្ល័ង្ក បានទេដោយសារមិនមានលេខទូរសព្ទ័។

ចំណែកលោកសួង ថេន អធិការស្រុកបារាយណ៍ បានប្រាប់អោយពេញចិត្តមេឌា ដឹងយ៉ាងខ្លីថា កន្លងមកលោកធ្លាប់បានត្រួតពិនិត្យមើលដែរ តែកន្លែងខ្លះជាប់ព្រំប្រទល់ទើបអោយកម្លាំងលោកពិបាកក្នុងការចុះបង្ក្រាប ហើយលោកក៏អរគុណដែរដែលបានផ្តល់ព័ត៌មានជូន។

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋក្នុងភូមិស្រឡៅទោង នៅតែទទូចស្មើសុំ លោកម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មេត្តាមានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង។

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299