ខេត្តតាកែវ៖ ប្រជាពលរដ្ឋដែលនាំគ្នាមកលក់ដូរតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ ត្រូវបានក្រុមកូនចៅរបស់ចៅហ្វាយក្រុងដូនកែវដើរវាស់ក្នុង១ម៉ែត្រ២០០០០រៀល។
ពលរដ្ឋបានបន្តទៀតថាក្រោយការវាស់វែងអោយពួកគាត់តាមកន្លែងរួច ក្រុមអាជ្ញាធរតម្រូវអោយពួកគាត់បង់លុយភ្លាមៗដោយក្នុងម្នាក់ៗចាប់២០០០០០រៀលឡើងទៅតាមជើងម៉ែត្រជាក់ស្ដែង។
ក្រុមពលរដ្ឋបានអោយដឹងទៀតថា ការលក់ដូរនៅតាមមាត់ទន្លេ នាឱកាសឆ្លងឆ្នាំខាងមុខនេះច្រើនណាស់ដូច្នេះលុយដែលចៅហ្វាយក្រុងទទួលបានមិនក្រោមម៉ឺនដុល្លានោះទេ។
ពាក់ពន្ធ័ករណីខាងលើលោកកងអាណាន់ចៅហ្វាយក្រុងដូនកែវ បានអោយអ្នកសារព័ត៌មានដឹងថាលោកទទួលបាន ចាំល្ងាចលោកនិងចុះទៅត្រួតពិនិត្យ ចំពោះសំណួរដែលអ្នកសារព័ត៌មាន សួរថាចុះលុយ ដែលប្រមូលពីពលរដ្ឋរួច លោកចៅហ្វាយក្រុងយកទៅណា? ពេលនោះលោកកងអាណាន់ឆ្លើយមិនរួចទេមានតែពាក្យចាំពេលល្ងាចលោកពិនិត្យរួចនិងដឹងហើយ?
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299