សង្គម

លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូង អញ្ជើញដឹកនាំកិច្ចប្រជុំ អធិការកិច្ចលើសំណុំរឿង ឯកសារនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ

(កំពង់ចាម) ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូង អញ្ជើញដឹកនាំកិច្ចប្រជុំ អធិការកិច្ចលើសំណុំរឿង ឯកសារនីតិវិធីផ្សេងៗ នៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ពាក់ព័ន្ធកិច្ចប្រតិបត្តិការការងារនគរបាលយុត្តិធម៌ ក្នុងការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី
-លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ។
-មន្ត្រីតុលាការ សាលាដំបូងខេត្ត
-លោកអធិការរងគ្រប់រូប
-លោកនាយផ្នែកជំនាញ
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១៤
សរុបអ្នកចូលរួមចំនួន៤០នាក់ ស្រី០នាក់៕