សង្គម

អ្នកគ្រូជាប់កិច្ចសន្យាដែលមិនសុខរឿងគេបញ្ឈប់ ពេលនេះបានចូលបង្រៀនវិញហើយ

អ្នកគ្រូ អឿ មុន្នី អាយុ៥៧ឆ្នាំ​ ជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សាសុខសាន្ត ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត​​ ខេត្តបន្ទាយមានជ័យ ដែល​ត្រូវបានបញ្ឈប់មិនឱ្យបង្រៀនសិស្សទៀត ដោយសារតែលើសអាយុ ពេលនេះបានចូលបង្រៀនវិញហើយ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ​​ បានគូសបញ្ជាក់ឱ្យដឹងថា ​​ឯកឧត្តម អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីមន្ទីររមុខងារសាធារណៈខេត្ត​​​​ និងមន្ត្រីមន្ទីររអប់រំយុវជន និងកីឡាខេត្ត និងការិយាល័យអប់រំក្រុងបានចុះទៅសម្របសម្រួលដោយឱ្យអ្នកគ្រូបានចូលបង្រៀនសិស្សដូចដើមវិញ​​ ហើយធ្វើកិច្ចសន្យាបន្តបង្រៀនរហូតដល់ចូលនិវត្តន៍ន៍ និងសាច់ញាតិនាយកសាលាម្នាក់ជាគ្រូជាប់កិច្ចសន្យាឱ្យបន្តបង្រៀនដូចគ្នាផងដែរ។​​

ប្រធានមន្ទីររអប់រំ បានបន្តទៀតថា​​ ​​អ្នកគ្រូ​​តវ៉ានេះក្រោយនាយកសាលាបឋមសិក្សាសុខសាន្ត និងការិយាល័យអប់រំក្រុងប៉ោយប៉ែតបានបញ្ឈប់ឱ្យបង្រៀនក្រោយបញ្ចប់កិច្ចសន្យារយៈពេល១ឆ្នាំ​ហើយនាយកសាលាបានយកប្អូនប្រុសរបស់ខ្លួនម្នាក់មកបង្រៀនជាគ្រូជាប់កិច្ចសន្យា៕