រដ្ឋបាលខេត្តបាត់ដំបងបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ឲ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឲ្យអាងស្តុកទឹកពេញ។
ហេតុនេះហើយ អាជ្ញាធរនឹងបើកទ្វារទឹកបង្ហូចូលក្នុងស្ទឹងសង្កែ ដែលធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង, អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់៕