ឧត្តមសេនីយ៍ឯក កឹម ជាតិ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាដកតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ មូលហេតុដែលដកតំណែងនេះ ក្រោយលោក គឹម ជាតិ បានជំរិតទារប្រាក់ ១០ម៉ឺនដុល្លារពីម្ចាស់ក្រុមហ៊ុនស្រាមួយអំឡុងចុះទៅត្រួតពិនិត្យដោយចោទប្រកាន់ថា មិនស្របច្បាប់ ដើម្បីជាថ្នូរនឹងការមិនបិទដំណើរការក្រុមហ៊ុន។
គូសបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនស្រាមួយបានដាក់ពាក្យបណ្តឹងមកក្រសួងមហាផ្ទៃ ដោយបានស្នើសុំឱ្យ លោក កឹម ជាតិ ប្រគល់ស្រាចំនួន ៤៨ដប ដែលបានដកហូត និងស្នើសុំឱ្យលោក គឹម ជាតិ ប្រគល់ប្រាក់ចំនួន ១០ម៉ឺនដុល្លារឱ្យមកក្រុមហ៊ុនវិញ។ ជាមួយគ្នានេះស្នើសុំឱ្យមានវិធានការោផ្លូវច្បាប់ចំពោះលោក គឹម ជាតិ ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ក្រុមហ៊ុន។
អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ថា ប្រសិនម្ចាស់អាជីវកម្ម ម្ចាស់ផលិតផលទាំងឡាយណាដែលធ្លាប់រងគ្រោះដោយភាពយុត្តិធម៌ដោយសារមន្ត្រីក្រសួងមហាផ្ទៃចុះទៅបង្រ្កាបផលិតផលក្លែងក្លាយ អាចដាក់ពាក្យបណ្តឹងមកក្រសួងមហាផ្ទៃដោយពុំចាំបាច់បារម្ភពីសុវត្ថិភាពឡើយ៕