ខេត្តតាកែវ៖ ជនសង្ស័យជាចោរឆក់ថង់លុយ ២នាក់ត្រូវកម្លាំសមត្ថកិច្ចតាមប្រម៉ាញ់ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ថង់លុយពីស្រ្តីម្នាក់បានសម្រេច ប៉ុន្តែរត់មិនរួច ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១១ និង៣០នាទី នៅលើផ្លូវ១២៩ ភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន
១/, ឈ្មោះជ សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខមិនពិតប្រាកដស្នាក់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
២/,ឈ្មោះ ភាព រតនា ហៅភឹម ភេទប្រុស អាយុ២១ឆ្នាំ
មុខរបរមិនពិតប្រាកដ រស់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនស្ស័យ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ កម្មបន្ទះពណ៌ស សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ កណ្តាល 1AQ 4502 ជាមធ្យោបាយធ្វើសកម្មភាពឆក់ថង់ដាក់លុយ របស់ជនរងគ្រោះ ឈ្មោះហេងចាន់ធឿន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវ ដើម្បីយកលុយទៅបង់ធនាគារ។
ក្រោយពីទទួលបានព័ត៌មាន ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោស្នងការ និងមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវីរៈសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំង នៃអធិការដ្ឋានស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប្រជាការពារ ពទ្ធ័ស្ទាក់ដាក់បារា៉ស់។
ខណៈពេលនោះ ជនសង្ស័យបានបើកម៉ូតូបុកបារ៉ាស់មិនដែលឲ្យដួល និងចាប់បានជនសង្ស័យទាំងពីរនាក់នៅនឹងកន្លែងភ្លាមៗ ព្រមទាំងដកហូបវត្ថុតាងរួមមាន÷
ម៉ូតូមួយគ្រឿង (ម៉ូតូធ្វើសកម្មភាព) និងថង់ដាក់លុយរបស់ជនរងគ្រោះ ដែលមានប្រាក់រៀលចំនួន ១,៧៦០,០០០ ( មួយលានចិតសិបប្រាំមួយមុឺនរៀលគត់) និងឯកសារធនាគារមួយចំនួន។សូមបញ្ជាក់ថាក្នុងហេតុការណ៍នោះក៏បណ្ដាលឲ្យមន្ត្រីនគរបាលម្នាក់រងរបួសជើងផងដែរ។
ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ដោយឡែកដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា សមត្ថកិច្ចស្រុកព្រៃកប្បាស បានប្រគល់ប្រាក់ចំនួន១,៧៦០,០០០រៀល និងឯកសារធនាគារឲ្យទៅជនរងគ្រោះវិញ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299