បើទោះបីជាក្រសួងមហាផ្ទៃ ប្រកាសមិនអនុញ្ញាតឲ្យមានទំនិញឆ្លងដែនចេញ,ចូលតាមច្រករបៀង ជា ពិសេសទប់ស្កាត់ការរត់ពន្ធមនុស្ស យ៉ាងណាក៏ដោយប៉ុន្តែអំណាចរបស់មន្ត្រីយោធាមួយរូប ដែលបន្តកាន់តំណែងជំនួសលោក ឃួន ជឿន ដែលទទួលមរណភាពទៅនោះ នៅតែបន្តប្រើគ្រប់ល្បិចដើម្បីអនុញ្ញាតឲ្យរថយន្តដឹកទំនិញគេចពន្ធទំនិញខូចគុណភាពនិងការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរចូលទឹកដីថៃនៅតែបន្តធ្វើដោយលួចលាក់ជារៀងរាល់ថ្ងៃ។ នោះគឺមន្ត្រីយោធាម្នាក់ដែលស្នងតំណែងលោក ឃួន ជឿន គឺលោក រឿង សារឹទ្ធ ។
ប្រភពបានឲ្យដឹងថា រថយន្តតូច,ធំនៅតែបន្តចេញចូលតាមច្រករបៀងតំបន់៥ស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរៀងរាល់ថ្ងៃ បើទោះបីជាក្រសួង មហាផ្ទៃ បានណែនាំឲ្យបិទច្រករបៀងទាំងនោះយ៉ាង ណាក៏ដោយ។ ប្រភពបានឲ្យដឹងថា ការចេញ-ចូលនៃរថយន្តដឹកទំនិញឆ្លងដែនទាំងនោះ មិនមែនធ្វើឡើងដោយឯកឯង នៃក្រុមពួកឈ្មួញដឹកទំនិញទេ។ ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីយោធាដើម្បីស្វែងរកផលប្រយោជន៍។ តែផលប្រយោជន៍ ទាំងនោះត្រូវចែក រំលែកឲ្យស្ថាប័នណាខ្លះ ឬមេៗយោធាអង្គភាពណានោះ គេមិនដឹងនៅឡើយ។
ក្រៅពីរថយន្តដឹកទំនិញឆ្លងដែនចុះឡើង ក៏មានមន្ទិលសង្ស័យចំពោះច្រករបៀងតំបន់៥ ស្ថិតក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យនេះថា មានការឆ្លងដែនមនុស្សទៅប្រទេសថៃ ដោយអាថ៌កំបាំងថែមទៀត។ មន្ត្រីយោធា ខ្សិបថា លោក រឿង សារឹត មន្ត្រីយោធានៅភូមិភាគ៥ ប្រចាំច្រកព្រំដែនខាងលើនេះ ជាអ្នកដែលលួចល្មើសនឹងបទបញ្ជាក្រសួងមហាផ្ទៃ ដោយអនុញ្ញាតឲ្យមានការបើកច្រករបៀងព្រំដែន នៅក្នុងស្រុកអូរជ្រៅនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននិងមេៗ។ បើទោះបីជាមិនបើកចំហដោយសេរី ប៉ុន្តែច្រករបៀងនេះ ត្រូវគេរាយ ការណ៍ថា នៅមានលួចឆ្លងដែនទំនិញសព្វបែបយ៉ាង ជាពិសេសពាក់ព័ន្ធទៅនឹងការរត់ពន្ធ។
បើទោះជាក្រសួងមហាផ្ទៃ ចេញបទបញ្ជាណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងនៅតាមបណ្ដាច្រកព្រំដែន ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងណាក្តី ក៏ប៉ុន្តែច្រករបៀង តំបន់៥ ស្ថិតនៅក្នុងស្រុកអូរជ្រៅ ក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាលេខ៥០៣ ដើរផ្ទុយ នៅតែបើកឱ្យរថយន្តធុនធំ តូចដឹកទំនិញចេញ–ចូល ទាំងយប់ទាំងថ្ងៃដោយសេរី ទៅវិញ គ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីជំនាញពាក់ព័ន្ធនោះឡើយ ទាំងនេះអាចជាហេតុធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋផង ពិសេសការជួញដូរមនុស្ស នាំអាវុធជាតិផ្ទុះខុសច្បាប់ ជាដើម ធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិផងដែរ។ យ៉ាងណាក៏ដោយគេជឿថា ផលប្រយោជន៍ដែលលោករឿង សារឹទ្ធ ទទួលបានពីការបំពានបទបញ្ជាក្រសួងមហាផ្ទៃនោះ ទំនងជាបានចែករំលែកឲ្យមេៗថ្នាក់លើដែរ។
គួរបញ្ជាក់ថា លិខិតរបស់ក្រសួងមហាផ្ទៃលេខ ២៦៥០ ស.ជ.ណ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ដែលជម្រាបជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ស្ដីអំពីការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យការចេញ–ចូលឆ្លងកាត់ព្រំដែន។ លិខិតបញ្ជាក់ថា ក្រសួងមហាផ្ទៃកត់សម្គាល់ឃើញថា នៅមានភាពខ្វះចន្លោះនិងភាពមិនប្រក្រតី មួយចំនួនកើតចេញពីការធ្វេសប្រហែស ក្នុងការអនុវត្តតួនាទីភារកិច្ចដូចជា ការលួចលាក់បើក ដំណើរការច្រករបៀង ខុសច្បាប់ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនមួយចំនួននិង ការយកម្រៃផ្លូវការពី ពលករនិងប្រជាពលរដ្ឋទូទៅ នៅពេលឆ្លងកាត់ចេញចូលតាមច្រកទ្វាព្រំដែន ដែលកត្តាទាំងនេះបានជះឥទ្ធិពលមិនល្អដល់សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្ដាយខ្សែបន្ទាត់ព្រំដែន។
ក្នុងន័យនេះដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទីក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ចឈរជើង នៅតាមបណ្ដាច្រកទ្វារព្រំដែន និងអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមហាផ្ទៃសូមក្រើនរំលឹកសាជាថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តនូវការងារមួយចំនួនពិសេស ត្រូវបិទច្រករបៀបខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែនៅតំបន់៥ ស្ថិតនៅក្នុងស្រុកអូរជ្រៅ ក្រោមការគ្រប់គ្រងរបស់លោកវរៈសេនីយ៍ទោ រឿង សារិត មេ បញ្ជាការកងការពារព្រំដែនលេខ ៥០៣នៅតែបន្តបើកច្រករបៀងឲ្យចេញចូលដោយគក្លើនទាំងយប់ទាំថ្ងៃ៕
ទំនាក់ទំនងការិយាល័យព័ត៌មាន:010840732/061881299