សង្គម

នគរបាលស្រុកក្រគរ បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ក្នុងឃុំឈើតុំ ឃាត់ខ្លួនម្ចាស់ផ្ទះ ធ្វើកិច្ចសន្យាអប់រំ

ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតនៅក្នុងភូមិកប៉ាស់លើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលឈើតុំ ចុះបង្ក្រាបរសៀលថ្ងៃទី ២១ខែ វិច្ឆិកា ឆ្នាំ២០២៣ ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

លោកមោ ភារម្យ អធិការនគរបាលស្រុកក្រគរ ក្រោយទទួលព័ត៌មានតាមទូរស័ព្ទពីរសាព័ត៌មានថា មានល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់ លោកក៏បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលឈើតុំចុះបង្ក្រាប។

តាមរយៈការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ០១ នាក់ ជាម្ចាស់ផ្ទះឈ្មោះគឹម ធី ភេទស្រី អាយុ ៤២ ជាតិ ខ្មែរ ។ និងដកហូតវត្ថុតាង រួមមានទូរទស្សន៍ ២៤អុិញ ០១គ្រឿង ឃីបទចុច ០១ ម៉ៅចំនួន ០១ វត្ថុតាងរក្សាទុកនៅប៉ុស្តិ៍ នគរបាលឈើតុំ ។

ក្រោយឃាត់ខ្លួន ម្ចាស់ផ្ទះខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើកិច្ចសន្យាបញ្ឈប់ការបើកលេងល្បែងតទៅទៀតហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕

ដោយ:ប៊ន សំណាង