ខេត្តកណ្តាល៖ ពលរដ្ឋក្នុងសង្កាត់ស្វាយរលំ លើកឡើងថា ទីតាំងល្បែងស៊ីសង ភ្នាល់ចាក់បាល់ និងហ្គេមបាញ់ត្រី ក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកដំណើរការលេង ភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់រយដុល្លារ និងសង្ស័យជាកន្លែងប្រើប្រាស់គ្រឿងញៀន មានទាំងក្មេង មានទាំងចាស់ បែរជាសមត្ថកិច្ចក្រុងតាខ្មៅទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។
បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើសង្ឃឹមលើលោកមេប៉ុស្ត៍ ចៅសង្កាត់សវ្ាយរលំ នឹងលោកអធិការក្រុងតាខ្មៅស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ ឯកឧត្តម គង់ សោភ័ណអភិបាលខេត្ត និងលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទេទើបអាចបង្ក្រាបបានមើលទៅ។
ពលរដ្ឋលើកឡើងទៀតថា ម្ចាស់ទីតាំងល្បែងខាងលើ នេះ បានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយមាន ចាំមើលផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋនៅតែទទូចស្នើរសុំអាជ្ញាធរខេត្តកណ្ដាល សុំមានវិធានការបង្ក្រាបទប់ស្កាត់ តាមផ្លូវច្បាប់ចំពោះទីតាំងល្បែងសុីសងខាងលើនេះផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងការិយាល័យនិពន្ធ:010840732/061881299