Ronaldinho គឺជាកីឡាករបាល់ទាត់ល្បីឈ្មោះចុងក្រោយគេដែលត្រូវជាប់ពន្ធនាគារ ក្រោយរងការចោទប្រកាន់ពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចូលទឹកដីប៉ារ៉ាហ្គាយ។
អតីតតារាងឆ្នើមលេងនៅ Barcelona ត្រូវឃាត់ខ្លួនកាលពីដើមខែមិនា និងកំពុងស្ថិតនៅក្នុងពន្ធនាគារ។ Ronaldinho បានបដិសេធការចោលប្រកាន់ដោយថាខ្លួនមិនដឹងថាឯកសារឆ្លងដែននៅក្នុងដៃក្លែងក្លាយនោះទេ ដោយសារខាងភ្នាក់ងារម្ចាស់ឧបត្ថម្ភជាអ្នករៀបចំឲ្យ។ បើសិនរកឃើញកំហុសរូបគេអាចជាប់ឃុំឃាំងរយៈពេល៦ខែ។
ក្រៅពី Ronaldinho នៅមានកីឡាករល្បីឈ្មោះមួយចំនួនទៀតធ្លាប់ និងកំពុងជាប់ពន្ធនាគារដូចជា៖
១. ADAM JOHNSON (ពីបទរួមភេទជាមួយអនីតិជន)
២. IAN WRIGHT (ពីបទបើកបរដោយគ្មានប័ណ្ណបើកបរ)
៣. CHED EVANS (ពីបទរំលោភ)
៤. LUKE MCCORMICK (ពីបទបើកបរក្នុងស្ថានភាពស្រវឹងបុកមនុស្សស្លាប់)
៥. TONY ADAMS (ពីបទបើកបរក្នុងស្ថានភាពស្រវឹង)
៦. JERMAINE PENNANT (បើកបរក្នុងស្ថានភាពស្រវឹង)
៧. MARLON KING (ប្រើប្រាស់រថយន្តដែលបានមកពីចោរកម្ម)