សង្គម

រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ៣៦លានដុល្លារសម្រាប់បណ្តុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ

រាជរដ្ឋាភិបាលកម្ពុជាបានគ្រោងចំណាយថវិកាប្រមាណ៣៦លានដុល្លារអាមេរិកសម្រាប់បណ្តុះបណ្តាលជំនាញ​បច្ចេកទេស​វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសនៅឆ្នាំ២០២៤ ។​​នេះបើយោងតាម​សេចក្តីព្រាងថវិកាជាតិឆ្នាំ២០២៤ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ​រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត គ្រោងនឹងប្រកាសកម្មវិធីថ្នាក់ជាតិ​ដើម្បី​បណ្តុះ​បណ្តាល​ជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន១,៥លាននាក់នៅខែវិច្ឆិកាខាងមុខ។ ការ​សម្រេច​នេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា៕