ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះថា នៅថ្ងៃនេះ កម្ពុជាគ្មានរបាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ថ្មីនោះទេ ខណៈដែលអ្នកជំងឺទាំង២៧៤ករណី ត្រូវបានព្យាបាលឲ្យជាសះស្បើយអស់។
យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល នៅតែស្នើយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន ចំពោះការឆ្លង នៃជំងឺកូវីដ១៩ ត្បិតតែប្រទេសកម្ពុជាត្រូវបានព្យាបាលឲ្យជាសះស្បើយអស់ ប៉ុន្តែជំងឺនេះកំពុងតែរាលដាលនៅក្នុងតំបន់ និងប្រទេសជិតខាងកម្ពុជានៅឡើយ៕