យ៉ាងហោចណាស់មានកម្មករខ្មែរ និងចិនចំនួន៧នាក់(ចិន៣) បានរងរបួសធ្ងន់ និងស្រាល ក្នុងករណី ដាច់កន្ត្រកយោងពីលើអគារមួយដែលកំពុងជួសជុលមួយកន្លែងនៅក្បែរវត្តក្រោម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។
ចំពោះមូលហេតុនៃការដាច់ខ្សែរ៉ត់សណ្តោងកន្ត្រកយោងយ៉ាងណានោះ សមត្ថកិច្ចជំនាញកំពុងពិនិត្យមើល និងស៊ើបអង្កេតនៅឡើយ ព្រោះថា ការដ្ឋានខាងលើនេះ មិនទាន់ដឹងថា បានអនុវត្តត្រឹមត្រូវតាមស្ដង់ដារ ឬអត់នោះឡើយ។
យ៉ាងណាក៏ដោយ អាជ្ញាធរសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន៣នាក់ យកទៅសាកសួរតាមនីតិវិធី ជុំវិញករណីឧប្បតិហេតុនេះផងដែរ៕