សង្គម

កត្តា៥ចំណុច ដែល​ស្ថានភាពជំងឺកូវីដ១៩នៅ​កម្ពុជា ខុសពីប្រទេសដទៃ

ខណៈ​ដែល​ពិភពលោក​ទាំង​មូល​កំពុង​ទទួល​រងនូវការរាល​ដាល​ជំងឺកូវីដ​១៩​មិន​ទាន់ស្រានស្រាននោះ នៅថ្ងៃនេះ កម្ពុជា​បាន​ប្រកាស​ពីករណីគ្មានជំងឺកូវីដ​១៩ ក្រោយពីអ្នកជំងឺ​ចុងក្រោយ​ត្រូវ​ព្យាបាល​ឲ្យ​ជា​សះស្បើយ។

គិតត្រឹមម៉ោង៧ព្រឹកនៃថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២០​ ស្ថានភាពជំងឺកូវីដ-១៩​ នៅកម្ពុជា​ គឺ​៖

១.​ មិនមានរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី

២.​ អ្នកព្យាបាលជាសះស្បេីយ​ ១០០%​ ជាលេីកទីពីរ​ បន្ទាប់ពីបានប្រកាសអ្នកជាសះស្បេីយ​ ១០០%​ លេីកទី១​ នៅថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០២០​ និងអនុញ្ញាតឲ្យស្ត្រីនៅខេត្តបន្ទាយមានជ័យជាសះស្បេីយនេះ​ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ នៅថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០២០

៣.​ មិនមានអ្នកជំងឺកូវីដ-១៩​ នៅសេសសល់​សម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋឡេីយ

៤.​ មិនមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩

៥.​ មិនទាន់មានការចម្លងវីរុសកូវីដ-១៩​ ចូលក្នុងសហគមន៌​ នៅឡេីយទេ។