ពោធិ៍សាត់÷ មានក្រុមហ៊ុនមួយយកគ្រឿងចក្រអ៊ិចស្កាវ៉ាទ័រឈូសឆាយ វ៉ៃព្រៃដែលជាសម្បត្តិរបស់រដ្ឋ
បើតាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា ភ្នំដែលឈ្មួញកំពុងដាក់គ្រឿងចាក់វ៉ៃព្រៃ កាយដើម្បីរុករករ៉ែ នៅចំណុចភ្នំយាយម៉ៅ ភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ ចូលតាំងពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ហើយជារៀងរាល់ថ្ងៃប្រជាពលរដ្ឋក៏ធ្លាប់ឃើញកម្លាំងអង្គការ ហ្វាយអេត ចុះទៅទីនោះផងដែរ ។
បើតាមប្រភពពីមេការគ្រឿងចក្រ ឈ្មោះ ឡូយ បានផ្ដល់កិច្ចសម្ភាស៍មកប្រាប់អង្គភាពសារព័ត៌មានយើងតាមទូរសព្ទថា ទីតាំងដែលលោកដាក់គ្រឿងចក្រវ៉ៃព្រៃភ្នំនៅចំណុចភ្នំយាយម៉ៅនេះ គឺមានច្បាប់អនុញ្ញាតចេញពីរដ្ឋបាលខេត្តត្រឹមត្រូវ លោកបានបញ្ជាក់បន្ថែមថាកាលពីរថ្ងៃអង្គារទី១៧ ខែតុលា វេលាម៉ោង ០២ រសៀល
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានចុះនិងត្រួតពិនិត្យមើលទីតាំងនោះផ្ទាល់ ។
ជុំវិញករណីខាងលើនេះខាងអង្គភាពសារព័ត៌មានយើងបានធ្វើការទំនាកទំនងតាមទូរស័ព្ទទៅ ឯកឧត្តម កែវ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ ទទួលផែនការផ្នែកបរិស្ថាន ពាក់ព័ន្ធនិងលោកអភិបាលខេត្តចុះទៅចំនុចភ្នំយាយម៉ៅនោះ លោកមិនបានដឹងនោះទេដោយលោកអភិបាលខេត្តមិនបានប្រាប់។
អង្គភាពសារព័ត៌មានយើងទំនាក់ទំនងទៅលោកឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តាមរយៈ តេលេក្រាមលោកចូលមើលហើយដោយមិនបានតប ប្រហែលជាលោកជាប់រវល់ភារកិច្ច៕
សារព័ត៌មានពេញចិត្តមេឌា និងផ្សាយជូនបន្តទៀតបើសិនជាមានរឿងអ្វីប្លែកនិងថ្មី
ដោយ:ប៊ន សំណាង
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299