ខេត្តបាត់ដំបង ៖ ដោយទទួលបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និង ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក ឧត្ដមសេនីយ៍ត្រី នូ ជីវន្ត័ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង មានការសហការជាមួយ លោក វរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោក វរសេនីយ៍ទោ ព្រហ្ម ពិសិទ្ធ អធិការរង ព្រហ្មទណ្ឌ នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ០៥:១៥ នាទី នៅចំណុច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានធ្វើការចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន លេខ ៧៧៤ ត.ព្រ របស់លោក គា សីហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន ជនសង្ស័យ ឈ្មោះ វ៉េង ចិត្រា ហៅ ធី ភេទប្រុស មានទីលំនៅភូមិ អូរបាក់ត្រា ឃុំ ព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ឃាតកម្មគឹតទុកជាមុន ដែលប្រព្រឹត្តនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២ ដែលបណ្តាលឲ្យជនរងគ្រោះ ឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកន្តួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ស្លាប់ ) ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕