ខេត្តកំពង់ឆ្នាំង៖ទីតាំងបើកល្បែងសុីសងជល់មាន់អនឡាញមួយកន្លែងជាប់ការ៉ាស់សាំងតេលា ធ្លាប់ធ្វើកិច្ចសន្យាម្តងហើយ ស្ថិតក្នុងភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បែរជាលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យមិនបង្ក្រាប។
ក្រោយពីបណ្តាញព័ត៌មានយើងទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថាមានទីតាំងបើកលេងល្បែងសុីសង បណ្ដាញសារព័ត៌មានពេញចិត្តមេឌា បានចុះដល់ទីតាំងពិនិត្យឃើញថាមានការបើកលេងល្បែងសុីសងពិតប្រាកដមែន ក៏បានផ្តិតរូបភាព និងបានរាយការណ៍ជូនលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យ ។
បើតាមការបញ្ជាក់ពីលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យ ប្រាប់បណ្តាញសារព័ត៌មាន តាមរយះទូរសព្ទដៃអោយដឹងថា ទីតាំងខាងលើធ្លាប់ធ្វើកិច្ចសន្យាម្តងហើយ លោកនិងបញ្ជាកម្លាំងប៉ុស្តិ៍ចុះទៅបង្ក្រាប។
តែគួរចំណែកទៅទៀតនោះ ទីតាំងខាងលើធ្លាប់ធ្វើកិច្ចសន្យាម្តងហើយ បែរជាប្រហើនបើកលេងបន្តទៀតឬក៏មានការបើកភ្លើងខៀវ ពីមន្ត្រីពាក់ពន្ធ័ ក្នុងស្រុកទើបបើកដំណើរការបាន។
ពលរដ្ឋក្នុងមូលដ្ឋានស្នើរសុំ៖លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការខេត្តកំពង់ឆ្នាំងមេត្តាជួយដុះក្អែលលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យផង ព្រោះទីតាំងខាងលើនេះ ពលរដ្ឋធ្លាប់រាយការណ៍ជាច្រើនដងច្រើនសារហើយ តែលោកអធិការរូបនេះ មិនយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំង ចុះបង្ក្រាបទាល់តែសោះ ឬក៏ទុកចិញ្ចឹមឆ្នាំងបាយ ទើបមិនបង្ក្រាប?
ពលរដ្ឋសង្ឃឹមថា លោកស្នងការខេត្តកំពង់ឆ្នាំងនិងយកចិត្តទុកដាក់ខ្ពស់បញ្ជារកម្លាំងជំនាញបង្ក្រាបទីតាំងល្បែងសុីសងខាងលើបានជាក់ជាមិន ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗក្នងមូលដ្ឋាន៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299