តាកែវ៖ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ ការិយាល័យបទល្មើសគ្រឿងញៀននិងកំលាំង អាវុធហត្ថស្រុកទ្រាំងដឹកនាំដោយលោកវរសេនីយ៏ឯក ង៉ែត ចាន់ធី មេបញ្ជាការងទទួលផែនយុត្តិធម៏ ដោយមានការសម្របសម្រួលនិតិវិធីពីលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរសារធាតុញៀននៅចំណុចភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដោយបានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់។
ស្រ្តីម្នាក់នោះ ត្រូវបានបញ្ជាក់ថា មានឈ្មោះ ប៉ាល់ ថាវី អាយុ២៣ឆ្នាំ រស់នៅភូមិ ស្មោង ឃុំ ស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកវត្ថុតាងដែលដកហូតបានរួមមាន៖ ម៉្សៅក្រាមសថ្លាចំនួន១៤កញ្ចប់ ដែលទម្ងន់សរុប៥០៤,១៧ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង និងទូរស័ព្ទ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរ និងរៀបចំសំណុំរឿងទៅតាមនីតិវិធី៕