បន្ទាប់ពីជួបពិភាក្សាការងារទ្វេភាគីរួចហើយនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះដោយសារការជួញដូរ។
មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើងក្រោមលជំនួយរបស់រាជរដ្ឋាភិបាលថៃ ដែលមានតម្លៃជាង ២,៣លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រុមងាយរងគ្រោះនៅក្រុង ប៉ោយប៉ែត ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
ការបង្កើតឱ្យមានមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះដោយសារការជួញដូរនេះ ជាការបង្ហាញឱ្យឃើញនូវស្មារតីរាជរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម។ ជាពិសេសជួយដល់ពលរដ្ឋរងគ្រោះពីការជួញដូរនេះ៕