ក្រសួងសុខាភិបាលបានប្រកាសនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួននៅព្រឹកនេះថា កម្ពុជានៅសល់អ្នកជំងឺកូវីដ១៩ តែ១នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយពីអ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
អ្នកជំងឺកូវីដ១៩ដែលទើបជាសះស្បើយនេះ គឺជាបុរសជនជាតិបារាំង អាយុ៣០ឆ្នាំ មានអាសយដ្ឋាននៅផ្លូវ២៩៤ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) បានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០៕