កំពង់ចាម ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ រៀបចំពិធីបញ្ចុះបឋមសិលា សាងសង់អាគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ ។
សូមបញ្ជាក់ផងដែរថា ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីផលលំបាករបស់មន្រ្ដីថ្នាក់មូលដ្ឋាន និងទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានដឹកនាំចលនាគៀងគរថវិកាពីសប្បុរសជននានា និងការចូលរួមពីកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទេីបអាគារថ្មីនេះផ្ដេីមចេញជារូបរាង សមស្របជាអាគាររដ្ឋរបាល នាពេលខាងមុខនេះ ដែលមានទំហំ ១២ម៉ែត្រ*៦,២ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់អស់ប្រមាណជាង ៧០លានរៀល ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ស្នងការ ក៏បានឧបត្ថម្ភថវិកាចំនួន 1000$ ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សម្រាប់ចាត់ចែងលេីការចំណាយផ្សេងៗ ក្នុងការសាងសង់អាគារនេះ និងបានចែកជូនថវិកាតាជី យាយជីចំនួន២០នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកា០១មុឺនរៀល និងក្រម៉ា០១ ផងដែរ ៕