នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានអញ្ជេីញធ្វើការប្រកាសផ្លាស់ប្ដូរតំណែងស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
យោងតាមប្រកាស លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ត្រូវចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំណែកលោកឧត្តមសេនីយ៍ទោ អាត់ ខែម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ៕