ទីបំផុតទៅ ប្រទេសកម្ពុជា នៅសេសសល់អ្នកជំងឺកូវីដ១៩ ត្រឹមតែ២នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយក្នុងនោះមានម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ និងម្នាក់ទៀត កំពុងសម្រាក់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
តាមប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ កម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន១នាក់ និងមិនមានករណីឆ្លងថ្មីទេ។
ដូច្នេះ អ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩សរុប មានចំនួន ២៧២នាក់ នៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប ២៧៤នាក់ដែលកម្ពុជាមានចាប់ពីដើមឆ្នាំនេះ៕