សង្គម

អាជ្ញាធរខេត្តបន្ទាយមានជ័យ មិនខ្វល់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បែរជាប្តឹងពលរដ្ឋខ្លួនឯង ក្នុងបទល្មើសព្រហ្មទណ្ឌទៅអយ្យកាអមសាលាបំបូងទៅវិញ!

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានរត់ស្កាត់ទៅលើកដៃសំពះសុំឲ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយដោះស្រាយបញ្ហាដីធ្លីរបស់គាត់ ដែលមានបញ្ហាជាច្រើនឆ្នាំមកហើយ មិនទាន់មានអាជ្ញាធរជួយដោះស្រាយផង បែជាលោក សេង ចាន់ឌី មេភូមិចាន់គីរី និង បក្ខពួកខ្លួនបានប្តឹងប្រជាពលរដ្ឋ ដែលមានឯកសារកាន់កាប់ដីធ្លីរបស់ខ្លួន ទៅអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យទៅវិញ។

យោងតាមដីការកោះ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមាន ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ ៧១០ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ របស់ព្រះរាជអាជ្ញា កើត វណ្ណារ៉េត បានចេញដីការកោះអញ្ជើញឈ្មោះ ហាក់ សុខផារី ភេទស្រីអាយុ ៣៧ឆ្នាំ ជាជនសង្ស័យ មានទីលំនៅ ភូមិប្រជាធម្មលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបងខេត្ត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០:០០ នាទី ដើម្បីសាកសួរអំពីដំណើររឿង លើពាក្យបណ្តឹងរបស់ឈ្មោះ នួន សារ៉េត ភេទប្រុស ឈ្មោះ សេង ចាន់ឌី ភេទប្រុស ឈ្មោះ អន ណុង ភេទប្រុស និងឈ្មោះ ទិត្យ សុខម៉េង ភេទប្រុសប្តឹងលោកពីបទប៉ះពាល់កម្មសិទ្ធឯកជន និងធ្វើអោយខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចភូមិចាន់គីរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ សាម៉ីខ្លួនត្រូវអញ្ជើញតាមលិខិតអញ្ចើញនេះ ឲ្យបានទាន់ពេលវេលា និងយកឯកសារផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផងប្រសិនបើមាន។

សូបបញ្ជាក់ថានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ គឺនៅថ្ងៃបោះឆ្នោត លោកស្រី ទៀង ចាន់នៀង អាយុជាង៥០ឆ្នាំ ដែលត្រូវជាម្តាយបង្កើតរបស់អ្នកស្រី ហាក់ សុខផារី បានរត់ទៅស្កាត់លើកដៃសំពះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីឲ្យលោកអភិបាលជួយដោះស្រាយបញ្ហាដីធ្លីជូនលោកស្រី និងកូននៅក្នុងកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិឆ្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពេលនោះលោក អ៊ុំ រាត្រី បានប្រាប់អ្នកមីងថាចាំឲ្យសង្កាត់ ក្រុង ជួយដោះស្រាយជូន តែតាំងពីពេលនោះមក មិនមានអាជ្ញាធរណាដោះស្រាយជូនទេ បែជាមានដីការកោះ តាមបណ្តឹងរបស់លោកមេភូមិ សេង ចាន់ឌី ទៅវិញ។ 

បើតាមការឲ្យដឹងពីលោកស្រី ទៀង ចាន់នៀង និង អ្នកស្រី ហាក់ សុខថារី បានឲ្យដឹងថា៖ លោក មិនបានទៅអ្វីដូចដែលដីការកោះនោះទេ គឺលោកស្រី បានចាក់ដី របស់លោកស្រី ដែលមានឯកសារកាន់កាប់ ដោយចុះហត្ថលេខា ទទួលស្គាល់ តាំងពីលោក សាន ស៊ានហូ និង ឯកឧត្តម សរ ចំរុង តាំងពីយូរណាស់មកហើយ គឺលោកស្រីមិនបានធ្វើអ្វីលើដីរបស់អ្នកផ្សេងនោះទេ។ ហើយអ្នកដែលមានឈ្មោះជាដើមបណ្តឹង នោះគឺលោកស្រីមិនស្គាល់ទេ គឺលោកស្រីស្គាល់តែម្នាក់ គឺលោក សេង ចាន់ឌី មេភូមិចាន់គីរី។ លោកស្រីបានបន្ថែមថា ពេលដែលកូនលោកស្រីបានទទួលដីការនេះ គឺលោកស្រីមានការភ័យខ្លាចខ្លាំងណាស់ ព្រោះលោកស្រីរស់ពឹងផ្អែកលើអាជ្ញាធរ តែបែជាអាជ្ញាធរ ប្តឹងកូនលោកស្រីក្នុងបទល្មើសព្រហ្មទណ្ឌ ដែលមិនបានដោះស្រាយបញ្ហាជូនពួកគាត់ជាប្រជាពលរដ្ឋ។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យអ្នកសារព័ត៌មានដឹងថា ក្នុងឈ្មោះដើមបណ្តឹងនៅក្នុងដីការកោះនោះ ដែលមានឈ្មោះ អន ណុង ភេទប្រុស នោះ គឺអ្នកជាក្រុមបក្សពួកលោក ឱក សុផាន និងលោក សម វិជ័យ ហើយបុគ្គលនេះហើយដែលតែតែង ទទួលលុយពីប្រជាពលរដ្ឋ និងឲ្យប្រជាពលរដ្ឋបង់លុយជូនក្រុមខ្លួន ក្នុងមួយម៉ែត្រការ៉េ១០ដុល្លារ។ ហើយចំពោះអ្នកដែលឈរឈ្មោះប្តឹងនេះ គឺអាចមានអ្នកនៅពីក្រោយដើម្បីធ្វើបាបប្រជាពលរដ្ឋទៀតផង។

សូមរំលឹកផងដែរថា នៅក្នុងខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋជាច្រើន កំពុងរងទុក្ខវេទនា ដោយសាតែអាជ្ញាធរ មិនខ្វល់ពីការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ធ្វើឲ្យទឹកភ្នែករបស់ប្រជាពលរដ្ឋ ស្ទើក្លាយជាស្ទឹងទៅហើយ ជាពិសេសឲ្យតែរឿងប្រជាពលរដ្ឋដែលមានបណ្តឹង ជាមួយឈ្មោះ ឱក សុផាន និងឈ្មោះ សម វិជ័យ គឺអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ ផ្អិបទុកចោលតែម្តងមដែលធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាយ៉ាងខ្លាំង។

ជំវិញករណីនេះភ្នាក់ងាររបស់យើងបានធ្វើការទំនាក់ទំនងទៅលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ដើម្បីជួយបំភ្លឺក្នុងករណីនេះ តែលោកមិនឆ្លើយតប។ ចំណែកលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកបានឲ្យអ្នកសារព័ត៌មានដឹងថា លោក នឹង ជួយពិនិត្យក្នុងករណីនេះ។ ហើយភ្នាក់ងាររបស់យើងបានធ្វើការសុំព័ត៌មានពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តែលោកមិនឆ្លើយតប។

ក្នុងករណីខាងលើនេះ អ្នកស្រី ទៀង ចាន់នៀង បានសំណូមពរទៅព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យ មេត្តា ជួយពិនិត្យ និង ជួយផ្តល់យុត្តិធម៌ ជូនលោកផង ដោយកុំធ្វើការចោទប្រកាន់ទៅលើកូនលោកស្រី។ ហើយប្រជាពលរដ្ឋផ្សេងទៀតដែលកំពុង មានបញ្ហាដីធ្លីនៅក្នុងខេត្តបន្ទាយមានជ័យ សូមមត្តាជួយដោះស្រាយបញ្ហាជូនពួកគាត់ផង ព្រោះបញ្ហានេះយូណាស់គ្មានដំណោះស្រាយណាមួយជូនពួកគាត់នោះទេ។ចំណែកលោក សេង ចាន់ឌី និង អ្នកដែលមានឈ្មោះជាដើមបណ្តឹងភ្នាក់ងាររបស់យើងមិនអាចធ្វើការទំនាក់ទំនងបានទេ។ ជំវិញករណីខាងនេះភ្នាក់របស់យើង នឹង ចាំតាមដានបន្តទៀត និង រងចាំការបំភ្លឺពីអ្នកពាក់ព័ន្ធគ្រប់ពេល ធ្វើការ៕

ទំនាក់ទំនងព័ត៌មាន:010840732/061881299