សង្គម

ស្គាល់អត្តសញ្ញាណជនបង្ករគ្រោះថ្នាក់ចរាចរណ៍ដែលមន្ត្រីនគរបាលស្រុកសំរោងកាងកប់ក្លៀកហើយ

ក្រោយមានព័ត៌មាន ផ្សាយព្រោងព្រៀតរឿងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកព្រៃកប្បាស តែជនបង្កនៅក្រៅសំណាញ់ច្បាប់ ដោយសារតែមានមន្ត្រីនគរបាល២នាក់ នៅស្រុកសំរោងជាអ្នកកាងកប់ក្លៀក ឥលូវស្គាល់អត្តសញ្ញាណជនបង្ករហើយ។

យោងតាមប្រភពច្បាស់ការបានអោយដឹងថា ជនបង្ករគ្រោះថ្នាក់ចរាចរណ៍នោះឈ្មោះឈន សម្បត្តិ រស់នៅភូមិដើមធ្លក ឃុំរវៀងស្រុកសំរោង ខេត្តតាកែវ។

គួរំលឹកថា៖ មានករណីគ្រោះថ្នាក់ចរាចណ៏មួយបានកើតឡើងនៅវេលាម៉ោង២២ និង៥៥នាទី ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ លើកំណាត់ផ្លូវលេខ១២៩ ចំណុចគីឡូម៉ែត្រលេខ១០ និងលេខ១១ រវាងរថយន្ត និងម៉ូតូ បើកបរបញ្ច្រាស់ទិសគ្នា ពីលិចទៅកើត រថយន្តបង្ករម៉ាក(kea morning)ពណ៏ទឹកប្រាក់ពាក់ស្លាកលេខ កំពង់ចាម២A5218 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុជនបង្ករ បានបើករថយន្តយកទៅទុកនៅផ្ទះលោកឌៀប មករា ជាមន្ក្រីនគរបាលនៅស្រុកសំរោង ចំណែកអ្នកបើកម៉ូតូ ជាជនរងគ្រោះឈ្មោះនូន រតនាភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្នូលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសបាក់ជើងទាំងសងខាង។តាមសម្តីភាគីរងគ្រោះ បានសម្ដែងការហួសចិត្ត ក្នុងសំណុំរឿងនេះ ដោយក្រោយកើតហេតុ គឺមានមន្រ្តីនគរបាលស្រុកសំរោង២នាក់ មួយឈ្មោះលោក ឌៀប មករា ជាមន្រ្តីនគរបាលស្រុកសំរោង មានតួនាទីនាយផ្នែកព្រហ្មទណ្ឌ មិនបានសហការជាមួយមន្រ្តីជំនាញចរាចរណ៍ ស្រុកព្រៃកប្បាសនោះទេ ដោយលាក់អត្តសញ្ញាណជនបង្ករ។

តាមសម្តីភាគីជនរងគ្រោះបានបន្តទៀតថាក្រោយកើតហេតុក៏មានមន្រ្តីនគរបាល១រូបទៀតឈ្មោះគឹម សាញ់ មានតួនាទីជាអធិការងគ្រឿងញៀន ចេញមុខយកឯកសារថយន្ត របស់ជនបង្ករមកអោយខាងជនរងគ្រោះ ដោយបង្ខំអោយខាងជនរងគ្រោះទទួលយករថយន្ត របស់ជនបង្ករទៅដើម្បីបញ្ចប់រឿង តែភាគីរងគ្រោះមិនទទួលយក។

ពាក់ពន្ធ័ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មន្រ្តីជំនាញបានបញ្ជូនសំណុំរឿង ទៅកាន់សាលាដំបូងខេត្តតាកែវរួចហើយ។

ភាគីជនរងគ្រោះសំណូមពរ ដល់លោកស្នងការនគរបាលខេត្តតាកែវ មេត្តាជួយបំភ្លឺចំពោះមន្ត្រីនគរបាល២រូបដែលចេញមុខមកពាក់ព័ន្ធក្នុងសំណុំរឿងខាងលើដោយសេចក្តីអនុគ្រោះ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299