ខេត្តតាកែវ៖ មានករណីគ្រោះថ្នាក់ចរាចណ៏មួយបានកើតឡើងនៅវេលាម៉ង២២និង៥៥នាទី ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ លើកំណាត់ផ្លូវលេខ១២៩ ចំណុចគីឡូម៉ែត្រលេខ១០និងលេខ១១ រវាងរថយន្ត និងម៉ូតូ បើកបរបញ្ច្រាស់ទិសគ្នា ពីលិចទៅកើតរថយន្តបង្ករ ម៉ាក(kea morning) ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម ២A 5218 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុជនបង្ករ បានបើករថយន្តយកទៅទុកនៅផ្ទះលោកឌៀប មករា ជាមន្ក្រីនគរបាល នៅស្រុកសំរោង ចំណែកអ្នកបើកម៉ូតូ ជាជនរងគ្រោះ ឈ្មោះនូន រតនា ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិស្នូលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសបាក់ជើងទាំងសងខាង។
តាមសម្តីភាគីរងគ្រោះ បានសម្ដែងការហួសចិត្ត ក្នុងសំណុំរឿងនេះដោយក្រោយកើតហេតុ គឺមានមន្រ្តីនគរបាលស្រុកសំរោង២នាក់មួយឈ្មោះលោក ឌៀប មករា ជាមន្រ្តីនគរបាលស្រុកសំរោងមានតួនាទីនាយផ្នែកព្រហ្មទណ្ឌ មិនបានសហការ ជាមួយមន្រ្តីជំនាញចរាចរណ៍ស្រុកព្រៃកប្បាសនោះទេ ដោយលាក់អត្តសញ្ញាណជនបង្ករ។
ភាគីជនរងគ្រោះបានបន្តទៀតថា ក្រោយកើតហេតុក៏មានមន្រ្តីនគរបាល១រូបទៀត ឈ្មោះឌឹម សាញ មានតួនាទីជាអធិការរងទទួលផែនគ្រឿងញៀន នៅអធិការដ្ឋាននគរបាលស្រុកសំរោង។ចេញមុខយកឯកសារថយន្ត របស់ជនបង្ករ មកអោយខាងជនរងគ្រោះ ដោយបង្ខំអោយខាងជនរងគ្រោះ ទទួលយករថយន្តរបស់ជនបង្ករ ជាថ្នូរដើម្បីបញ្ចប់រឿង តែភាគីរងគ្រោះមិនទទួលយក។
ពាក់ពន្ធ័ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មន្រ្តីជំនាញបានបញ្ជូនសំណុំរឿង ទៅកាន់សាលាដំបូងខេត្តតាកែវរួចហើយ។
ភាគីជនរងគ្រោះសំណូមពរ លោកស្នងការនគរបាលខេត្តតាកែវមេត្តាជួយបំភ្លឺ ចំពោះមន្ត្រីនគរបាល២រូប ដែលចេញមុខមកពាក់ពន្ធ័ក្នុងសំណុំរឿងខាងលើដោយសេចក្តីអនុគ្រោះ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន: 010840732/061881299