សង្គម

ផ្លូវទៅខេត្តមណ្ឌលគិរីស្រុតនៅចំណុច​អូរងើយ អាជ្ញាធរ​ជូនដំណឹង​ឱ្យ​បញ្ជៀសចរាចរណ៍ទៅខេត្តរតនគិរីវិញ

រដ្ឋបាលខេត្តមណ្ឌលគិរី នៅព្រលឹមថ្ងៃទី២ ខែសីហា ឆ្នាំ​២០២៣នេះ បានជូន​ដំណឹងភ្លាមៗមួយ​ទៅ​កាន់សាធារណជន ក៏​ដូចជាប្រជាពលរដ្ឋ​ដែលមានបំណងធ្វើដំណើរ​ពីភ្នំពេញមក​កាន់ខេត្តមណ្ឌលគិរី ឬពីខេត្តមណ្ឌលគីរី ទៅភ្នំពេញ តាមផ្លូវជាតិលេខ៧៦A ឱ្យធ្វើការបញ្ចៀសចរាចរណ៍ ព្រោះតែផ្លូវមួយនេះត្រូស្រុតនៅចំណុច​អូរអើយ ស្ថិត​ក្នុង​ភូមិ​អណ្តូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ប្រវែងប្រមាណជាង១០ម៉ែត្រ។

បើតាមអាជ្ញាធរខេត្តមណ្ឌលគិរី ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ដែលមានបំណងចង់ធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគីរី គឺអាចធ្វើដំណើរបញ្ចៀស ដោយវៀងទៅ​តាមខេត្តក្រចេះ និង​ខេត្តរតនគិរីវិញ។