សង្គម

លោក នួន នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាពបានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែនិងបន្តទិសដៅខែក្រោយ!!

នាថ្ងៃអាទិត្យ ១៣កើត ខែទុតិយាសាឍឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ លោក នួន នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាពបានដឹកនាំក្រុមប្រឹក្សាប្រជុំបូកសរុបរបាយការណ៍ប្រចាំខែនិងមានការផ្លាស់ប្ដូរអនុប្រធាននិងតែងតាំងទីប្រឹក្សានៅក្នុងសមាគម សមាសភាពចូលរួមមាន លោក លឹម សុវណ្ណា អនុប្រធានក្រុមប្រឹក្សាភិបាលនិងលោក សាំ តុលា ប្រធានសមាគម និងមានការចូលរួមពីសំណាក់អនុប្រធានទី១ អនុប្រធានទី២ អគ្គលេខាធិការ/អគ្គលេខាធិការរង ព្រមទាំងប្រធានតំបន់និងប្រធានផែននីមួយៗ។

ក្នុងឱកាសដែលលោក នួន នី ប្រធានក្រុមប្រឹក្សាភិបាលបានសម្រេចផ្លាស់ប្ដូរអនុប្រធាននិងបានតែងតាំងទីប្រឹក្សា និងមានប្រសាសន៍ជំនួយស្មារតីនិងដាស់តឿនទៅដល់ថ្នាក់ដឹកនាំនៃសមាគមនិងប្រធានតំបន់ ប្រធានផែនទាំងអស់ពង្រឹងសមត្ថភាពនិងស្មារតីរឹងមាំក្នុងការដឹកនាំក្រុមការងារនិងបានណែនាំទៅដល់ថ្នាក់ដឹកនាំនៅក្នុងសមាគមឲ្យយល់ពីការបង្កើននៃការប្រុងប្រយ័ត្ន និងបានសូមអំពាវនាវទៅដល់បងប្អូនដែលមានអាជីព រត់កង់បីទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរនិងដាស់តឿននិងជំនួយស្មារតីសូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបាបខ្ជាប់ខ្ជួននិងចេះសាមគ្គីភាពចេះយោគយល់មានការអត់ឱនអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកក្នុងការបើកបរ។

ជាចុងក្រោយលោកប្រធានក្រុមប្រឹក្សាភិបាល សូមជូនពរទៅដល់ក្រុមការងារទាំងអស់ឲ្យទទួលបានសុខភាពល្អរឹងមាំហ្នឹងទទួលទានរកស៊ីមានបានដើម្បីចិញ្ចឹមជីវភាពជាប្រចាំថ្ងៃនិងចេះថែទាំសុខភាពអោយបានល្អ។