ក្រុមយុវជន យុវតី ដែលបោះតង់ នៅម្ដុំទឹកធ្លាក់ជ្រោះឱម៉ាល់ ស្រុកទឹកឈូ ខេត្តកំពត កាលយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ត្រូវភ្លៀង និងខ្យល់ បោកបក់ខ្លាំង បានបណ្តាលឲ្យធ្លាក់ជ្រោះទាំងមនុស្ស ទាំងតង់ បណ្ដាលឲ្យបាត់ខ្លួន មនុស្ស ៣នាក់(ប្រុស ១នាក់ ស្រី២នាក់) ។
កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅរុករក រហូតគិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ រកឃេីញសាកសព ១នាក់ ដោយជាប់នៅក្នុងតង់ និងបន្តរុករកម្នាក់ទៀត។
បើតាមក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា អ្នកស្លាប់ឈ្មោះ កែវ ស្រីរ័ត្ន និងឈ្មោះ ខួច ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា ករណីនេះ សមត្ថកិច្ចបានជួយសង្គ្រោះមនុស្ស ៤១នាក់ផងដែរ៕