សង្គម

អាជ្ញាធរខេត្តតាកែវ មិនគួរមើលរំលង ពលរដ្ឋខ្មែរ កំពុងសម្រុកចូលលេងល្បែងក្នុងកាស៊ីណូភ្នំដិន យ៉ាងច្រើនកុះករដោយគ្មានការទប់ស្កាត់!

តាមប្រភពដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ កាស៊ីណូ ថប ដាយអឹមុិន Top Diamond Casino ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ បានលួចបើកឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាងច្រើនកុះករ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរ ស្រុកនិងខេត្តតាកែវឡើយ។

ប្រភពបន្តថា ភាគច្រើនគឺជាអ្នកញៀនល្បែងមាន់ជល់ដី និងល្បែងផ្សេងៗទៀតក្នុងកាស៊ីណូ ដែលជាប្រជាជនខ្មែរតែងតែនាំគ្នាចូលលេង ដោយមានការបើកភ្លើងខៀវពីភាគីកាស៊ីណូ និងអាជ្ញាធរមូលដ្ឋាន ដែលសកម្មភាពនេះ វាផ្ទុយនឹងច្បាប់អាជីវកម្មកាស៊ីណូទាំងស្រុង។

ប្រភពបន្តថា សកម្មភាពដែលកាស៊ីណូបើកឲ្យពលរដ្ឋខ្មែរចូលលេងខាងលើនេះ មិនមែនជាលើកទី១នេះទេ គឺគេលួចបើកឲ្យពលរដ្ឋខ្មែរចូលលេងយូរហើយ ព្រោះខាងកាស៊ីណូគេយកតុង និងបានទាំងលក់អាហារភេសជ្ជៈនៅក្នុងនោះផង។

ទាក់ទិននឹងករណីកាស៊ីណូលួចបើកឲ្យពលរដ្ឋខ្មែរចូលលេងខាងលើ ពលរដ្ឋសំនូមពរដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវចុះពិនិត្យ និងមានវិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងផង ព្រោះសកម្មភាពខាងលើនេះ វាផ្ទុយនឹងច្បាប់ធ្វើអាជីវកម្មកាស៊ីណូហើយ ម្យ៉ាងវិញទៀត គឺបានប្រព្រឹត្តផ្ទុយនឹងគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព របស់រាជការហើយ។

ទោះបីជាយ៉ាងបណ្ដាញសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីភាគីកាស៊ីណូបាននៅឡើយនោះទេ ព្រោះពុំមានលេខទូរស័ព្ទដែលអាចទំនាក់ទំនងគ្នាបាន៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299