រៀបចំការបោះឆ្នោតមិនមែនជាការងារងាយស្រួលទេ ដើម្បីឱ្យការបោះឆ្នោតមួយសម្រេចបានជោគជ័យ គឺត្រូវមានកត្តាច្រើនដូចជា ត្រូវមានច្បាប់ បទ បញ្ជា និងនីតិវិធីច្បាស់លាស់ ក្រមសីលធម៌ ត្រូវមានធនធានមនុស្ស ធនធានថវិកា គ្រប់គ្រាន់ ត្រូវមានការចូលរួមរបស់ភាគីពាក់ព័ន្ធនានា ក្នុងដំណើរការបោះឆ្នោត ហើយក៏គ្មានការបោះឆ្នោតនៅប្រទេសណាមួយលើសកលលោក ដែលល្អឥតខ្ចោះនោះទេ។ នេះជាប្រសាសន៍ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីរាត្រីថ្ងៃទី២៤ ខែកក្កដា ក្នុងពិធីលៀងសាយភោជ ជូនអ្នកសង្កេតការណ៍អន្តអន្តរជាតិ នៅឯសណ្ឋាគារសូហ្វីតែល។
លោកប្រធាន គ.ជ.ប បញ្ជាក់ថា “ក្នុងនាមប្រធាន គ.ជ.ប ខ្ញុំនិងប្រជារាស្ត្រខ្មែរទូទាំងប្រទេស ដែលប្រកាន់យកលិទ្ឋិប្រជាធិតេយ្យ សេរីពហុបក្ស គឺមាន បំណងប្រាថ្នាចង់បានការបោះឆ្នោតមួយ ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន”។
ដើម្បីសម្រេចបំណងប្រាថ្នាដ៏ចំបងនេះ គឺយើងត្រូវគោរពឱ្យបានស្មារតីរបស់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់រដ្ឋ ក្នុងនោះ មាត្រា១៥០ ថ្មី ពី ចែងយ៉ាងច្បាស់ថា គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយ។សហគមន៍អ្នកផ្ដល់ជំនួយការបោះឆ្នោត និង មន្ត្រីបុគ្គលិកស្ថាប័នបម្រើការបោះឆ្នោត។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍បន្តថា ផ្តើមចេញពីចំណុចខាងលើនេះហើយ ទើប គ.ជ.ប តែងតែសម្រេចបាននូវការ រៀបចំការបោះឆ្នោតដោយខ្លួនឯង និងជាទៀងទាត់តាមកាលកំណត់នៃច្បាប់ ជាក់ស្តែង ផ្អែកតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ អ្នកចេញទៅបោះឆ្នោតមានចំនួន ៨៤.៥៨% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែល ជាចំនួនមួយកើនឡើងបើធៀបនឹងការបោះឆ្នោតកន្លងមក។
នារាត្រីនោះដែរលោក ប្រធានគ.ជ.ប បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុម អ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់តាមដានសង្កេតមើល នូវការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត កន្លងមកនេះ ដែលអាចចាត់ទុកថា ជាការប្រារព្ធពិធីបុណ្យលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាផងដែរ៕