ពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងកម្របានឃើញបំផុត ស្ត្រីម្នាក់សម្រាលបានកូនប្រុសម្នាក់ លើសកាយសម្បទាខុសពីក្មេងធម្មតា ដោយមានដៃ៤ ជើង៤ នៅមន្ទីរពេទ្យបង្អែកសំពៅលូន ក្នុងភូមិសាស្រ្ដឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
យោងតាមប្រភពបានឱ្យដឹងថា ស្ត្រីជាម្តាយទារកទើបនឹងកើតនោះមាន ឈ្មោះ សាំង ឃីម អាយុ៣២ឆ្នាំ មានប្ដីឈ្នោះ សុខ ខេន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូកណ្ដុរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ដោយទ្បែក ម្តាយទារកកម្សត់បានឱ្យដឹងថា បច្ចុប្បន្នពីរអ្នកប្ដីប្រពន្ធគាត់មានកូនចំនួន៥នាក់រួចមកហើយ កឺមានកាយសម្បទាធម្មតានោះទេ តែចម្លែកអ្វីកូនប្រុសពៅដែលទើបនឹងកើតមានឈ្មោះថា សំ ណា នេះមានសភាពខុសពីក្មេងដទៃបែបនេះទៅវិញ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នអ្វីដែលគួរឱ្យចាប់អារម្មណ៍ហើយអាណិត និងសង្វែកជាពន់ពេកនោះ គឺក្រុមគ្រួសារទារកមួយរូបនេះកំពុងតែជួបនូវការខ្វះខាតជាខ្លាំង។ យ៉ាងមិញជុំវិញករណីនេះ មានមហាជនជាច្រើនបានលើកឡើងស្រដៀងគ្នាថា ស្រី្តដែលមានផ្ទៃពោះគួរតែទៅជួបពេទ្យតាមដានសុខភាព និងពិនិត្យអេកូមើលទារកជារៀងរាល់ខែជៀសវាងមានបញ្ហាណាមួយកើតឡើងដូចករណីខាងលើនេះ៕