មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានធ្វើការច្រានចោលនូវការចេញផ្សព្វផ្សាយរបស់ម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ Sisowath Sithiden ដែលបានបង្ហោះពាក់ព័ន្ធការបំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទ បន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន(ព្រះខ័ន) ដែល មានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយភ្ជាប់ជាមួយរូបភាពដែលជា ហេតុធ្វើឱ្យមហាជនទូទាំងប្រទេសមានការយល់ច្រលំ។
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការច្រានចោលទាំងស្រុងជុំវិញព័ត៌មានដែលថា មានការបំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន(ព្រះខ័ន)។
សូមបញ្ជាក់ថា រូបចម្លាក់ដែលម្ចាស់ Account Facebook ខាងលើបានយកទៅផ្សព្វផ្សាយនោះគឺ ជារូបភាពដែលបានដាប់បំផ្លាញតាំងពីទសវត្សទី៩០មកម៉្លេះ មិនមែនជាការដាប់បំផ្លាញនាពេលថ្មីៗនេះ ទេ។ នាពេលបច្ចុប្បន្ននេះតំបន់ប្រាសាទបាកាន(ព្រះខ័ន)ត្រូវបានទទួលការគាំពារ និងអភិរក្ស ដោយមាន កំលាំងអភិរក្ស និងប៉ូលីសបេតិកភណ្ឌ ដែលឈរជើងប្រចាំការនៅទីនោះ មិនក្រោមពី៣០នាក់ឡើយ៕