សង្គម

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ( LEGAL AID CAMBODIA ) ធ្វើកិច្ចប្រជុំពីភាក្សា ស្តីពី បញ្ហាប្រឈមផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មាន

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី បញ្ហាប្រឈមផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មាន ដែលប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់២។

កិច្ចប្រជុំភិភាក្សាខាងលើនេះមានការអញ្ជើញចូលរួមពី លោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងលោក អ៊ុន ច័ន្ទថុល មេធាវី អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រួមទាំងអ្នកសារព័ត៌មានជាង៤០នាក់ ដែលមកពីស្ថាប័នផ្សេងៗគ្នា។

នៅក្នុងកិច្ចប្រជុំនោះ លោក អ៊ុន ច័ន្ទថុល មេធាវី អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានធ្វើបទបង្ហាញស្តីពីលទ្ធផលការពារក្តីអ្នកសារព័ត៌មានពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៣ ដោយខេត្តតាកែវ ១ករណី, កំពង់ធំ២ករណី, បាត់ដំបង១ករណី, និងបន្ទាយមានជ័យ១ករណី។

ការរៀបចំកិច្ចប្រជុំភិភាក្សានេះឡើងដើម្បី ផ្តល់ឱកាសដល់អ្នកសារព័ត៌មានស្វែងយល់ពីមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យអ្នកសារព័ត៌មាននៅតែមានការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ ហើយគួរធ្វើយ៉ាងណា ដើម្បីជៀសឲ្យផុតពីការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ។