ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១០ កើត ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត អញ្ជើញបើកអង្គប្រជុំវិសាមញ្ញក្រុមការងាថ្នាក់ដឹកនាំសមាគមនិងចែកឯកសណ្ឋាន(អាវ)និងកាតសម្គាល់ខ្លួនជូនដល់ថ្នាក់ដឹកនាំ។
លោក នួន នី ប្រធានសមាគមបានប្រកាសបានបែងចែកភារះកិច្ច និងតួនាទី ទៅដល់ក្រុមការងារថ្នាក់ដឹកនាំសមាគម រៀងៗខ្លួនក្នុងឱកាសនោះដែរ លោក ប្រធាន បានលើកឡើងថាសមាគមសារព័ត៌មានសុក្រឹត បង្កើតឡើងដើម្បីចូលរួមជួយសង្គម និងជួយដល់ អ្នកសារព័ត៌មានដែលមានទុក្ខធុរៈចំបាច់។
លោក នួន នី បន្តថា ថ្នាក់ដឹកនាំសមាគម ទាំងអស់គឺមានក្រមសីលធម៌ និង គោរពវិជ្ជាជីវៈ វិន័យ ផ្ទៃក្នុង សមាគមអោយបានខ្ជាប់ខ្ជួន។
ឆ្លៀតឱកាសនោះដែរ លោក នួន នី ប្រធានសមាគមបានបែងចែកតួនាទី និងទទួលភារៈកិច្ចមានដូចខាងក្រោម៖
១/លោក អ៊ុន ចាន់ថា អនុប្រធានសមាគម
២/លោក រស់ យូហ៊ួត អគ្គលេខាធិការ
៣/លោក ស៊ិន ខ្វាន់ឆា អគ្គលេខាធិការរង{ទទួលបន្ទុកដោះស្រាយវិវាទ}
៤/លោក សាំ តុលា អគ្គលេខាធិការរង{ទទួលបន្ទុកឯកសារ}
៥/លោក អ៊ុង វណ្ណៈ អគ្គលេខាធិការរង{ទទួលបន្ទុកសេដ្ឋកិច្ច}
៦/លោក លឹម សុវណ្ណា {ប្រធានរដ្ឋបាល}
៧/លោក ឡុច ឆៃដែន {ហេរញ្ញិក}
៨/លោក លីម ផល្លី {ជំនួយការប្រធាន}
មុនបញ្ចប់អង្គប្រជុំលោក នួន នី ប្រធានសមាគម បានដាស់តឿនដល់ក្រុមការងារ សូមចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី០៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អោយបានគ្រប់ៗគ្នា និងលើកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំក្នុងសមាគម ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលខុសត្រូវ តាមតួនាទីនៃភារកិច្ចរបស់ខ្លួន ព្រមទាំងប្រគល់ឯកសណ្ឋាន និងកាតសម្គាល់ខ្លួន ជូនដល់ថ្នាក់ដឹកនាំនៃសមាគម និង ជូនពរដល់ថ្នាក់ដឹកនាំក្រុមការងារទាំងអស់ ទទួលបានជោគជ័យគ្រប់ភារះកិច្ច៕