ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់គុណភាព នៃការ ជំនុំជម្រះក្តី ឱ្យបានត្រឹមត្រូវនិងយុត្តិធម៌តាមច្បាប់, ក្នុងនាម រាជរដ្ឋាភិបាល បានស្នើឱ្យមាន ការយកចិត្តទុកដាក់ខ្ពស់លើចំណុចសំខាន់ៗ ដូចខាងក្រោម ៖
១. ត្រូវដោះស្រាយវិវាទឱ្យបានឆាប់, កាត់បន្ថយការកកស្ទះសំណុំ រឿង នៅតុលាការ, ជួយផ្សះផ្សាការ ខ្វែងគំនិត គ្នារវាងគូភាគីដើម្បី បង្កើនសាមគ្គី ជាតិ, ភាពសុខដុមរមនាជាមួយនឹងសណ្តាប់ ធ្នាប់សង្គមល្អប្រសើរ ។
២.ត្រូវលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្មក្នុងការដោះស្រាយវិវាទ, សម្របសម្រួលផ្សះផ្សាបញ្ចប់វិវាទរវាង គូភាគីឱ្យបានកាន់តែឆាប់ដោយ មិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ ។
៣. ក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ ការគ្រប់ គ្រងការសម្រុះសម្រួលដោះស្រាយវិវាទ ឱ្យបានច្បាស់លាស់ដែល កិច្ចការដ៏មានសារៈសំខាន់នេះជាអាទិភាពថ្មីមួយក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រា យវិវាទនៅកម្ពុជា ។
៤.សាលាជម្រះក្តីនិងអយ្យការអមសា លាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវបន្ត ខិតខំ ប្រឹងប្រែងអនុវត្តការងារក្នុងដែនសមត្ថ កិច្ចខ្លួនប្រកបដោយ គុណភាពនិងក្រម សីលធម៌វិជ្ជាជីវៈខ្ពស់, ពិសេសការពង្រឹ ងប្រសិទ្ធ ភាពនៃការអនុវត្តច្បាប់, ប្រសិ ទ្ធភាពនៃចំណាត់ការលើសំណុំរឿងនិង ការពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់ខ្លួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌និងគុណភាពនៃយុត្តិ ធម៌ជូនប្រជាពលរដ្ឋស្របតាម ទិសដៅ កែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល ។
៥. ក្រសួងយុត្តិធម៌ត្រូវពន្លឿនការរៀបចំក្របខណ្ឌច្បាប់ក៏ ដូចជាហេដ្ឋា រចនាសម្ព័ន្ធនានាដើម្បីពន្លឿនដំណើរការតុលា ការពាណិជ្ជកម្ម និង តុលាការ ការងារ ប្រកបដោយគុណភាព,តម្លាភាពនិងភាពជឿទុកចិត្ត បានសម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគនិងការធ្វើធុរកិច្ចនៅកម្ពុជាហើយត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញការរៀបចំសេចក្តីព្រាង ច្បាប់ស្ដីពី លក្ខន្តិកៈក្រឡាបញ្ជី, ច្បាប់ស្ដីពីលក្ខន្តិកៈអាជ្ញាសាលា,ច្បាប់ស្តី ពី លក្ខន្តិកៈសារការី ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធ ផ្សេងទៀតឱ្យបាន ឆាប់ ដែលជាមូលដ្ឋានគតិយុត្តក្នុងការគ្រប់ គ្រងនិងលើកកម្ពស់វិជ្ជាជីវៈ ច្បាប់ប្រក បដោយតម្លាភាព,ទាំងបច្ចុប្បន្ននិងអនាគត៕