សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ មានករណីប៉ូលិសប៉ុស្តិ៍និមិត្ត នៃសង្កាត់និមិត្តក្រុងប៉ោយប៉ែត បានដកកាំភ្លើងបាញ់ប្រជាពលរដ្ឋម្នាក់បណ្តាលឲ្យធ្លាយពោះ។
ករណីនេះ ជនបង្ករត្រូវគេបញ្ជាក់ថា ឈ្មោះ រិទ្ធិ ពិសិដ្ឋ ជានគរបាលប៉ុស្តិ៍និមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកជនរងគ្រោះមានឈ្មោះ នាង មករា ភេទប្រុសអាយុ២១ឆ្នាំ។
ម្តាយរងគ្រោះ បាននិយាយថា មុនពេលកេីតហេតុ នៅវេលាម៉ោងខាងលេី មាននគរបាល២នាក់ បានដេីរតម្រង់មក បាញ់កូនគាត់មួយគ្រាប់តែម្តង បណ្តាលអោយធ្លាយពោះ ហើយគ្រានោះគាត់បានដឹកកូន ទៅកាន់មន្ទីរពេទ្យឯកជន នៅខេត្តបន្ទាយមានជ័យ។
ដោយឡែកលោកនាយប៉ុស្តិ៍ សង្កាត់និមិត្តបានឲ្យដឹងថា ករណីនេះលោកបានរាយការណ៍ និងបញ្ជូនរបាយការណ៍ ជូនឯកឧត្តម ស្នងការអស់ហេីយ។
បេីយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក រិទ្ធី ពិសិដ្ឋ គឺជាកូនឧត្តមសេនីយ៍ផ្កាយ៣ម្នាក់ ក្នុងក្រួងមហាផ្ទៃ ហើយបច្ចុប្បន្នកំពុងមានអ្នករត់ការសុំអន្តរាគមន៍គ្រប់ស្ថាប័ណហើយ៕