ប្រជាពលរដ្ឋរស់នៅឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិសាត់ ០៩នាក់ ត្រូវជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ បន្ទាប់ពីពួកគាត់បានបរិភោគម៉ាំកូនត្រីចំរុះ ហើយមានអាការក្អួតចង្អោរ រាករូស បណ្តាឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរជួយអន្តរាគមន៍បញ្ជូនជនរងគ្រោះមកសង្គ្រោះ នៅមណ្ឌលសុខភាព ស្រែស្តុកបន្ទាន់កាលពី វេលាម៉ោង១៦និង០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ។
ប្រជាពលរដ្ឋរស់នៅឃុំស្រែស្តុក ស្រុក កណ្តៀងម្នាក់បាន រៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់រស់នៅឃុំស្រែស្តុក ចំនួន០៩នាក់ បានទិញផ្អក ម៉ាំកូនត្រីចម្រុះពី អ្នកលក់ ឈ្មោះ គា នឿម ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ យកទៅធ្វើម្ហូប ។ ខណ:ពេលពួកគាត់ហូបរួចក៍មានអាការរាគក្អួត ចង្អោរ ហើយសួរគ្នាទៅវិញទៅមកអ្នកទិញមាំកូនត្រីចំរុះមានអាការដូចៗគ្នាទាំងអស់ ។
ប្រភពដដែលបានបន្តថា គិតមកដល់ថ្ងៃទី៣០ សីហា មិនមាន ជនរងគ្រោះណាម្នាក់ធ្ងន់ រហូតដល់ស្លាប់បាត់បង់ជីវិត ដោយករណីពុលផ្អកម៉ាំកូនត្រីចំរុះនោះឡើយ ៕