សង្គម

លោក ហេង វុទ្ធី ដឹកនាំសហការីចុះជួយមូលដ្ឋានឃុំទួលសំបួរ ស្រុកស្ទឹងត្រង់បន្ថែមទៀត

ខេត្តកំពង់ចាម÷ នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ ខ២៧ បានដឹកនាំសហការីចុះជួយភូមិទាំង៤ ក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ចូលរួមក្នុងកម្មវីធីមួយចំនួន មានដូចជា÷ ពេលព្រឹក
១-ចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ ទូទាំងស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ។
២-ចូលរួមក្នុងពិធីសំណេះសំណាល និងហូមអាហារសាមគ្គីជាមួយកម្លាំងប្រជាការពារឃុំទួលសំបួរ ។ ក្នុងនោះខ្ញុំក៏បានឧបត្ថម្ភដល់កម្លាំងប្រជាការពារចំនួន ១១៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២០,០០០រៀល និងឧបត្ថម្ភភេសជ្ជៈ ចំនួន ៣០កេស ផងដែរ។
ពេលរសៀល
១-ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការអនុវត្តការងារកន្លងមក និងលេីកទិសដៅបន្ដ នៅស្នាក់ការគណបក្សឃុំទួលសំបួរ ។ ក្នុងឱកាសនោះ លោក ហេង វុទ្ធី ក៏បានឧបត្ថម្ភថវិកាជូនក្រុមការងារសាខាបក្សភូមិចំនួន១៨នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២០,០០០រៀល ។

៣-ដឹកនាំ និងបែងចែកក្រុមការងារ សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត ចែកជូនគ្រួសារបក្សចំនួន ២០គ្រួសារ រួមមាន÷
ភូមិពោន ចំនួន០៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា ២០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ។ ក្រុមការងារបានឧបត្ថម្ភការចិញ្ចឹមជីវភាពបក្ស ៤៥០,០០០៛ ដាក់លូបង្ហូទឹក ២១៦,០០០៛ និងជួលគ្រឿងចក្រសម្រួលផ្លូវ ១,៥៥០,០០០៛ ។
ភូមិទួលសំបួរ ចំនួន៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា ៥០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ។ ក្រុមការងារបានឧបត្ថម្ភការចិញ្ចឹមជីវភាពបក្ស ១៥០,០០០៛ ឧបត្ថម្ភអាហារដល់ក្រុមការងារមូលដ្ឋាន គិតជាថវិកាអស់ ៣៦០,០០០៛ ។
ភូមិស្រែអំពៅ ៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា ២០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ។ ក្រុមការងារបានឧបត្ថម្ភការចិញ្ចឹមជីវភាពបក្ស ២៥០,០០០៛ ។
ភូមិវាលព្រះ ៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា ២០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ។ ក្រុមការងារបានឧបត្ថម្ភដល់ការចិញ្ចឹមជីវភាពបក្ស ៦០,០០០៛ ។

៣-រៀបចំបិទស្លាកគណបក្ស និងផ្លាស់ប្ដូរថ្មី នៅតាមខ្នងផ្ទះ និងតាមទីសាធារណ: មានដូចជា÷ ភូមិពោន ៥៩៣ស្លាក, ភូមិទួលសំបួរ ៣៧៩ស្លាក, ភូមិស្រែអំពៅ ៨០ស្លាក និងភូមិវាលព្រះ ៩១ស្លាក ។ ដោយឡែក ខ្ញុំបានរៀបចំដាក់ស្លាកគណបក្សថ្មី (ខ្នាតធំ) ៥ផ្លាំង និងផ្លាស់ប្ដូរស្ទីកគ័រគណបក្សថ្មី ៩ផ្ទាំង ។
ដោយសរុបជាថវិកាចំណាយ ចំនួន ៥,៨៩៦,៦០០៛ ។
ការចំណាយរួមមាន:
១-ថវិកា ឯកឧត្តម ហ៊ុន ម៉ានិត ចំនួន ២,០០០,០០០៛
២-ថវិកា លោក ហេង វុទ្ធី ជាប្រធាន (ខ២៧) ចំនួន ៦,៨៥៦,០០០៛
៣-ថវិកាក្រុមការងារ ភូមិពោន ចំនួន ៣,៨៧៦,០០០៛ ភូមិទួលសំបួរ ចំនួន ១,៥៧១,០០០៛ ភូមិស្រែអំពចំនួន៤៧៤,០០០៛
និងភូមិវាលព្រះ ចំនួន ៣១៤,៨០០៛ ។
សរុបក្នុងការចំណាយទាំងអស់ ចំនួន ១៥,០៩២,៥០០៛ ៕