សង្គម

ករណីសាកសពរុំកន្ទេលត្រូវគេប្រទះឃើញ​នៅ​ក្បែរ​បុរីកាំងម៉េង ទីបំផុតរកឃើញឃាតកហើយ

សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ​ចា​​ប់​ខ្លួន​ជនសង្ស័យ​ជា​ឃា​​តករ​២​នាក់ ប្ដី​.ប្រពន្ធ និង​ជា​ម្ចាស់​គ្លី​និ​ច ប៉ ខាង ពាក់ពន្ធ័ករណី​មនុស្ស​ឃា​.​ត​ដោយ​អ​ចេតនា លាក់កម្បាំង​ស​.​ព និង​លាក់កម្បាំង​វត្ថុ​តាង។

ជនសង្ស័យ​២​នាក់ ប្ដី​ប្រពន្ធ​ម្នាក់​ឈ្មោះ LAI WENSHAO ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ប្ដី និង​ម្នាក់​ឈ្មោះ CAI HUIJUAN ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ប្រពន្ធ​ជា​ជនជាតិ​ចិន​ដូច​គ្នា ។ ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧ និង​៥៤​នាទី ជន​រង​គ្រោះ​ឈ្មោះ BYIN A YEONG ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​កូរ៉េ បាន​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​របស់​ខ្លួន​ដោយ​ចាក់​សារ៉ូ​ម ប្រភេទ SHENG LI YAN SHUI អស់​ចំនួន​២​ប្លោក ស្រាប់តែ​ឱ្យ​ធ្វើ​ជន​រង​គ្រោះ​ប្រកាច់ និង​ដា​.​ច់​ខ្យល់​ស្លា​.​ប់​ភ្លាម​នៅ​ក្នុង​គ្លីនិក​របស់​ខ្លួន​តែ​ម្ដង។

ឃើញ​ដូច្នេះ​ជនសង្ស័យ​ដែល​ជា​ម្ចាស់​គ្លីនិក ក៏​បាន​រៀបចំ​យកស​.​ព​ជន​រង​គ្រោះ​រុំ​កន្ទេល ពណ៌​ក្រហម​នឹង​ចងខ្សែ​រួច​ដឹក​ស​ព​តាម​មធ្យោបាយ​រថយន្ត​ម៉ាក Prius ពណ៌​ខៀវ ១​គ្រឿង ផលិត​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BR-9719 ចេញពី​គ្លីនិក​របស់​ខ្លួន​ដែល​មាន​អា​ស័​យ​ដ្ឋា​ន​នៅ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ព្រែក​ហូរ ផ្លូវជាតិ​លេខ​២ ចុះ​តាម​ខ្លោងទ្វារ​បុរី​កាំ​ង​ម៉េ​ង ទៅ​ទម្លាក់​ចោល​ក្បែរ​មាត់​លូ ស្ថិត​នៅ​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្ដកណ្ដាល​តែ​ម្តង​ទៅ។ ទោះជា​យ៉ាងណា​ក្ដី ម្ចាស់​គ្លី​និ​ច​ទំនង​ធ្វើ​ដូច្នេះ​ក្នុង​គោលបំណង​លាក់បាំង ដើម្បី​បំបាត់ដាន​កុំ​ឱ្យ​គេ​ដឹង ព្រោះ​ការ​បាត់​បង់ជីវិត​ជន​រង​គ្រោះ​ពួក​គេ​២​នាក់​ប្ដី​ប្រពន្ធ​គ្មាន​ចេតនា​ចាក់​ថ្នាំ​ស​ម្លា​.​ប់​ទេ អាច​ប្រតិកម្ម​ថ្នាំ។

កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៣ មាន​ករណី​ប្រទះ​ឃើញ​ស​.​ព​មនុស្ស​ស្រី​រុំ​កន្ទេល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដឹក​យក​ទៅ​ផ្លុ​ង​ចោល នៅ​រណ្តៅ​ដី​ជីក​ដាក់​លូ ក្នុង​បុរី​កាំ​ង​ម៉េ​ង ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ធ្វើឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្រាវជ្រាវ រហូតកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ​ទាំង​២​នាក់ ប្ដី​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី៕