កំពង់ចាម៖ ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណ:កម្មាការ (ខ២៧) បានដឹកក្រុមការងារចុះជួយភូមិទាំង៥ នៃឃុំអារក្សត្នោត និងក្រុមការងារចល័ត ចូលរួមក្នុងពិធីមួយចំនួន មានដូចខាងក្រោម÷
ពេលព្រឹក
១-ពិធីចុះពិនិត្យ ព្យាបាលជម្ងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ប្រព្រឹត្តិទៅនៅក្នុងបរិវេណវត្តល្វា ក្រោមអធិបតីភាព ឯកឧត្តម ច្រឹង គឹមស្រ៊ាង សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ ។ ក្នុងពិធីនោះដែដែរលោក ហេង វុទ្ធី ក៏បានឧបត្ថម្ភថវិកាដល់ការចំណាយក្នុងកម្មវិធី ចំនួន200$ ផងដែរ។
២-ដឹកនាំក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ឧបត្ថម្ភដល់សមាជិកបក្សតាមខ្នងផ្ទះសរុបចំនួន ៤០គ្រួសារ រួមមាន÷ ។ភូមិល្វា ចំនួន៩គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា២មុឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងឧបត្ថម្ភការចិញ្ចឹមចលនាបក្ស ១៥មុឺនរៀល ។ ដោយឡែកខ្ញុំបានឧបត្ថម្ភថវិកា ៤លានរៀល សម្រាប់ចំណាយលេីការស្ថាបនាផ្លូវលំថ្មីក្នុងភូមិ ចំនួនមួយខ្សែ ។ ភូមិគីឡូ១០ ចំនួន៨គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា៤មុឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ។ភូមិគីឡូ៧ ចំនួន៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា៥មុឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន និងបានឧបត្ថម្ភដល់វិហារឥស្លាមនូវថវិកា ២០មុឺនរៀល អង្ករ២បេ (១០០គីឡូ) និងការចិញ្ចឹមចលនាបក្ស ២០មុឺនរៀល ។
ភូមិអារក្សត្នោត ចំនួន៦គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា៥មុឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន។ភូមិបែកអន្លូង ចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា៥មុឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភដល់ចាស់ជរា ចំនួន៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១៥មុឺនរៀល និងឧបត្ថម្ភថវិកាសម្រាប់ទិញអាវ ស.ស.យ.ក ៥២មុឺនរៀល ។៣-រៀបចំបិទស្លាកគណបក្ស និងផ្លាស់ប្ដូរថ្មី នៅតាមខ្នងផ្ទះ និងនៅតាមទីសាធារណៈ មានដូចជា÷ ភូមិល្វា ៤៣៩ស្លាក, ភូមិគីឡូ១០ ២៥០ស្លាក, ភូមិគីឡូ៧ ៣៨៥ស្លាក, ភូមិអារក្សត្នោត ២០០ស្លាក និងភូមិបែកអន្លូង ៧២០ស្លាក ។ ដោដោយឡែកលោក ហេង វុទ្ធី ក៏បានរៀបចំដាក់ស្លាកគណបក្សថ្មី (ខ្នាតធំ) ១០ផ្ទាំង និងផ្លាស់ប្ដូរបិទស្ទីកគ័រគណបក្សថ្មី ២៦ផ្ទាំង ។ ដែលសរុបថវិកាចំណាយ ចំនួន ១៤,៩៩០,២០០៛ ។
ខណៈនោះពេលរសៀល លោក ហេង វុទ្ធី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះជួយមូលដ្ឋានឃុំអារក្សត្នោត នៅស្នាក់គណបក្សឃុំអារក្សត្នោត ។ ក្នុងឱកាសនោនោលោក បានឧបត្ថម្ភដល់ក្រុមការងារសាខាបក្សភូមិទាំង៥ សរុបចំនួន២៨នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២មុឺនរៀល ផងដែរ ។ ចំពោះការចំណាយ រួមមានៈ។ ១-ថវិការបស់ ឯកឧត្តម ហ៊ុន ម៉ានិត ចំនួន ៤,០០០,០០០៛។ ២-ថវិកា លោក ហេង វុទ្ធី ប្រធានខ២៧ ចំនួន ១៥,៤២៥,០០០៛។
៣-ថវិកាក្រុមការងារភូមិល្វា ចំនួន ១,២២៩,២០០៛ ភូមិគីឡូ១០ ចំនួន៨៦០,០០០៛ ភូមិគីឡូ៧ ចំនួន ១,៩៤៨,០០០៛ ភូមិអារក្សត្នោត ចំនួន ៧៤០,០០០៛ ភូមិបែកអន្លូង ចំនួន ៣,៣៣៦,០០០៛ ។សរុបក្នុងការចំណាយទាំងអស់ ចំនួន ២៧,៦៨៨,២០០៛ ៕