សង្គម

ប្អូនស្រី យឿង ស្រីណុច ធ្វើការបដិសេដទាំងស្រុងរាល់ជនអនាមិក បានបង្ហោះសារតាមសង្គមហ្វេកប៊ុក ថាជំពាក់ប្រាក់និងលក់ខ្លួន!!!

ភ្នំពេញ៖ ប្អូនស្រីឈ្មោះ យឿង ស្រីណុច ភេទស្រី អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិ ព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល បានបដិសេធទាំងស្រុង រាល់ការបង្ហោះតាមបណ្ដាញសង្គម facebook និងតាមឆាត messenger ដោយចោទប្រកាន់ថា ប្អូនស្រីជំពាក់បា្រក់ ១៧០ ដុល្លារ និងបានបង្ហោះរូបមួយចំនួន ភ្ជាប់ខេបសិន នឹងការលក់ខ្លួនមួយដុល្លារៗ ដើម្បីយកប្រាក់សង ទៅជនអណាមិក។

បើតាមការបញ្ជាក់ពីប្អូនស្រី យឿង ស្រីនុច បានប្រាប់បណ្តាញសារព័ត៌មាន ពេញចិត្តមេឌា អោយដឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ប្អូននិងគូដណ្តឹង បាននាំគ្នាទៅលេងស្រុកកំណើត ខាងប្អូនស្រី ស្ថិតភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្រោយពីបញ្ចប់បុណ្យចូលឆ្នាំ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ប្អូនស្រីនិងគូដណ្តឹង ក៏នាំគ្នាជិះម៉ូតូធ្វើដំណើរ ត្រឡប់មកធ្វើការនៅឯភ្នំពេញវិញ ក៏បានជ្រុះកាបូបស្ពាយដោយក្នុងនោះមាន អត្តសញ្ញាណប័ណ្ណមួយសន្លឹក កាតចាក់វ៉ាស់សាំងមួយសន្លឹក ទូរសព្ទដៃមួយគ្រឿង និងប្រាក់ចំនួ២៥ម៉ឺនរៀល ។

ក្រោយពីបាត់កាបូបលុយប្អូនស្រីក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រះប្រសប់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ រួចម្តងហើយ ហើយថ្មីៗនេះប្អូនស្រីបានដាក់ពាក្យម្តងទៀតនៅថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៣ ។

ក្រោយមកប្អូនក៏បានទិញទូរសព្ទមួយគ្រឿង ដើម្បីទំនាក់ទំនងទៅម្ដាយរបស់ខ្លួនដើម្បីប្រាប់ហេតុការណ៍ ដែលជ្រុះបាត់កាបូបស្ពាយ ពេលនោះម្ដាយរបស់ប្អូនស្រី គាត់ក៏បានជេរនិងបន្ទោសប្អូនស្រីថា ហេតុអ្វីហ៊ានយករូបគាត់ យកទៅកម្ចីប្រាក់តាមអនឡាញទៅវិញ។

ប្អូនស្រីបន្តប្រាប់ថា៖ ក្រោយពីបានជ្រុះបាត់កាបូបស្ពាយ រួមទាំងរបស់របរ នៅក្នុងកាបូបមួយចំនួន បែរជាលេចលឺថា ប្អូនស្រីជំពាក់ប្រាក់កម្ចីអនឡាញទៅវិញ មានចំនួន១៧០ដុល្លារអាមេរិចដោយមានបុគ្គលម្នាក់ មានអាខោនហ្វេកប៊ុកឈ្មោះ(អា លីស) និងបានបង្កើតអាខោនឈ្មោះ Srey Heng បានតាំងរូបប្រូហ្វាល់ រូបប្អូនស្រីនិងគូដណ្តឹង បានបង្ហោះជាសារធារណះថា ប្អូនស្រីជំពាក់លុយ និងឆាតជារូបភាពរបស់ប្អូនស្រីដោយភ្ជាប់ខេបសិន មិនសមរម្យ និងបានធ្វើសកម្មភាព ទូរសព្ទទំនាក់ទំនង ទៅរកក្រុមគ្រួសារប្អូនស្រី និងសាច់ញាត្តិខាងគូដណ្តឹង ធ្វើអោយមានការភាន់ច្រឡំជាខ្លាំង និងប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្អូនស្រី។

ជាចុងក្រោយប្អូនស្រី យឿង ស្រីណុច បានបដិសេដទាំងស្រុងរាល់ការបង្ហោះជាសាធារណៈថា ប្អូនស្រីលក់ខ្លួន និងជំពាក់ប្រាក់កម្ចីអនឡាញ។

ប្អូនស្រីសូមអំពាវនាវទាំងទឹកភ្នែក ដល់មហាជ និងពុកម៉ែបងប្អូន ក្នុងបណ្តាញសង្គមហ្វេកប៊ុក កុំមានការភាន់ច្រឡំ ជាពិសេសក្រុមគ្រួសារប្អូនស្រី និងក្រុមគ្រួសារខាងគូដណ្តឹង និងបានសំណូមពរស្នើរសុំ ដល់សមត្ថកិច្ចពាក់ពន្ធ័ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មេត្តាជួយស្រាវជ្រាវ រកមុខជនអនាមិក ដែលរើសបានកាបូបស្ពាយរបស់ប្អូនស្រីនិងបានធ្វើសកម្មភាពចេតនាមិនល្អ ធ្វើអោយប៉ះពាល់ដល់ប្អូនស្រីយកមកចាត់ការតាមនិតិវិធីច្បាប់៕

ទំនាក់ទំនងផ្ដល់ព័ត៌មាន។:010840732/061881299