សង្គម

ពលរដ្ឋស្នើរ ថ្នាក់ដឹកនាំខេត្តតាកែវ ជួយកំចាត់ចោរហារយដើរលួចតាមមូលដ្ឋាន

ខេត្តតាកែវ៖ ពលរដ្ឋរស់ក្នុងខេត្តតាកែវទាំងមូល បានលើកឡើងថាក្រុមចោរហារយរាប់មិនអស់ បានធ្វើសកម្មភាពដើរលួចមាន់ទា គាស់បង្អួច លួចស្ទូចទូរសព្ទ័នៅពេលយប់ លួចម៉ូតូ លួចលុយ លួចតាមវត្តអារាម ពុំលុះពេលឡើយ ហើយអាជ្ញាធរគ្មានកំណត់មុខសញ្ញាចោរបាននោះទេ។

ជាក់ស្តែងថ្ងៃទី២៤ ខែឧសភា ចោរហារយបានចូលលួចសម្ភារៈជាច្រើននៅវត្តស្លារម ស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវហើយក្រុមចោរបាន បន្សល់ទុកស្បែកជើង អោយសមត្ថកិច្ចយកទៅរក្សាទុកថែមទៀត។

យោងតាមព័ត៌មានច្បាស់ការណ៍ ពីពលរដ្ឋបានបន្តទៀតថាកាលពីថ្ងៃទី២៣ខែឧសភា នៅភូមិថ្លុកដូនទុំ ឃុំបានកាម មានចោរចូល លួចកាបូបលុយដល់ក្នុងផ្ទះ លួចមាន់ដល់ក្នុងផ្ទះ យកលុយ យកមាន់ ទៅដោយសុវត្ថិភាព ក៍សមត្ថកិច្ចកំណត់មុខសញ្ញាមិនបានដូចគ្នា។

ជុំវិញករណីខាងលើលោកឡេង ប៊ុនឡុងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានអោយដឹងថា លោកមិនទាន់បានទទួល ព័ត៌មាននេះនៅឡើយទេ ព្រោះប៉ុស្ត៍រដ្ឋបាល មិនរាយការណ៍ជូនលោក តែយ៉ាងណាលោក និងហៅមេប៉ុស្ត៍ មកសាកសួរនិងឈានដល់ការកំណត់មុខសញ្ញា ក្រុមចោរដែរធ្វើសកម្មភាពខាងលើ។

ពលរដ្ឋសំណូមពរ ដល់ថ្នាក់ដឹកនាំខេត្តតាកែវទាំងមូល មេត្តាចាត់វិធានការ ក្រុមចោរហារយទាំងនេះ អោយអស់ផងព្រោះមន្ត្រីសមត្ថិច្ចរាប់ពាន់នាក់ក្នុងខេត្ត មិនគួរបំបែកក្រុមចោរមួយក្តាប់តូចមិនបាននោះទេ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299