សង្គម

ចៅហ្វាយក្រុងដូនកែវ ចាប់រថយន្តដឹកដី៣គ្រឿង ដើម្បីលាងខ្លួនករណីចាក់ដីលុបបឹងតុំ

ខេត្តតាកែវ ៖ ក្រោយមានករណីចាក់ដីលុបបឹងតុំ ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ឃើញមានអាជ្ញាធរក្រុងដូនកែវ ដែលមានលោក កង អាណាន់ ជាអភិបាលក្រុង បានចាប់ឃាត់រថយន្តដឹកដី៣គ្រឿង យកមកសាលាក្រុងធ្វើការដោះស្រាយតាមនីតិវិធី។

ចំណាត់ការចាប់រថយន្តដឹកដី ដែលកំពុងដឹកអាចម៍ដី ទៅចាក់លុបបឹងតុំ ពីសំណាក់អាជ្ញាធរក្រុងនេះ មហាជនលើកឡើងថា តើអាចទេ? ដែលអាជ្ញាធរក្រុងដូនកែវ កំពុងចង់លាងខ្លួន ឲ្យរួចផុតអំពីករណីនេះ ខណៈដីជាច្រើនម៉ែត្រការ៉េ និងជាច្រើនទីតាំងត្រូវបានគេចាក់ដីលុប នៅចំណុចបឹងតុំនេះជាបន្តបន្ទាប់ចេញជារូបរាងខ្លះៗទៅហើយ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ឧសភា ឆ្នាំ២០២៣ អាជ្ញាធរបានទៅចាប់ឃាត់រថយន្ត៣គ្រឿង យកមករក្សាទុកនៅសាលាក្រុង។

ក្នុងករណីដឹកដីទៅចាក់លុបបឹងតុំ នៅចំណុចភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ មហាជនមានចម្ងល់ថា ចំណាត់ការរបស់អាជ្ញាធរ ដូចជាមិនសម ខណៈម្ចាស់ដីដែលជួលរថយន្តដឹកដី មកចាក់លើទីតាំងខ្លួននោះ ដូចមិនឃើញឃាត់ខ្លួនសួរនាំ ឃើញចាប់តែរថយន្តដែលដឹកដីមកចាក់ទៅវិញ។

សូមបញ្ជាក់ថា កម្មសិទ្ធសាធារណៈ ជំពូកទី២ មាត្រាទី១៥ -១៦ ៖អំពីការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ
– មាត្រាទី២៥៩ ផ្តន្ទាទោសពិន័យជាប្រាក់ពី៥លានរៀល ដល់៥០លានរៀល និងផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ ។ ចារី(អ្នកប្រព្រឹត្ត) មានការតព្វកិច្ចចាកចេញពី ទ្រព្យសម្បត្តិរដ្ឋជាបន្ទាន់៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299